×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ពានរង្វាន់បាល់ទាត់ អភិបាលខេត្តកណ្តាលបំផុសគំនិតដល់យុវជនចាប់យកកីឡាជៀសឆ្ងាយគ្រឿងញៀន

ការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលលើកទី២ ឆ្នាំ២០២៣ គ្រោងចាប់ផ្តើមការប្រកួតជាផ្លូវការនាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ដោយមានក្រុមបាល់ទាត់ចំនួន១៩ចូលរួម។

លោក ធុល នាង ប្រធានគណៈកម្មការរៀបចំ ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់អភិបាលខេត្តកណ្ដាល ឆ្នាំ២០២៣ និងជាប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកណ្ដាល កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍បាល់ទាត់នេះ ធ្វើឡើងក្នុងគោលបំណង លើកស្ទួយវិស័យកីឡា នៅខេត្តកណ្តាល ឱ្យមានការរីកចម្រើន កាន់តែខ្លាំងឡើង និងដើម្បីឱ្យយុវជន និងបងប្អូនយើងទាំងអស់ ដែលស្រឡាញ់វិស័យកីឡាចូលរួម ប្រកួតឱ្យបានផុលផុស ព្រមទំាងបង្កើនទឹកចិត្ត យុវជនរបស់យើង ចូលរួមលេងកីឡាដើម្បីសុខភាព បង្កើនមិត្តភាព ជៀសឆ្ងាយពីគ្រឿងញៀន ។

ក្រុមកីឡាករបានដាក់ពាក្យ ចូលរួមប្រកួតត្រូវប្រកាន់ខ្ជាប់ នូវក្រមសីលធម៌ខ្ពស់ មានសាមគ្គីភាព ត្រូវតាំងចិត្តជាអ្នកកីឡា ដោយហ៊ានទទួលយកលទ្ធផល ទោះបីចាញ់ឈ្នះក៏ដោយ ហើយរាល់ការប្រកួត ក្រុមទាំងអស់ត្រូវបញ្ចេញ ឱ្យអស់ពីសមត្ថភាពបច្ចេកទេស ដើម្បីផ្ដល់ជាការសប្បាយរីករាយ និងចំណីចក្ខុដល់អ្នកមកទស្សនាផ្ទាល់។

ការប្រកួតឆ្នាំទី២នេះ មានក្រុមកីឡាករបាល់ទាត់១៩ ក្រុម ហើយអ្នកដែលអាចដាក់ពាក្យ ក្នុងការប្រកួតបានគឺផ្ដោតសំខាន់ ទៅលើមន្ទីរជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុកទាំង១១ និងវិស័យឯកជន ក្នុងខេត្តកណ្តាល។

លោកក៏បានស្នើដល់ក្រុមកីឡាករ ទំាំង១៩ក្រុមត្រូវស្តាប់ការណែនាំ របស់ក្រុមអាជ្ញាកណ្ដាលនៅទីលានប្រកួត ចំណែកក្រុមអាជ្ញាកណ្ដាល ត្រូវកំណត់ការពិន័យ ឱ្យបានត្រឹមត្រូវច្បាស់លាស់ ត្រូវមានយុត្តិធម៌ ដើម្បីសម្រួលដល់ការប្រកួត នេះឱ្យមានតម្លាភាព រក្សាបាននូវមិត្តភាព សាមគ្គីភាព និងមានវិន័យ ដើម្បីមុខមាត់ខេត្តយើងទាំងអស់គ្នា។

គួរបញ្ជាក់ដែរថា ការប្រកួតបាល់ទាត់ពាន់រង្វាន់ អភិបាលខេត្តកណ្តាលនេះ នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ នៅកីឡាដ្ឋានបាល់ទាត់ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមាន១៩ក្រុមចូលរួមដែលមកពីរដ្ឋបាលក្រុង-ស្រុកទាំង១១ និងវិស័យឯកជនផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង