
ភ្នំពេញ៖ សើចសប្បាយមិនចេះជិនណាយជាមួយកម្មវិធី “3.2.1 Action” ដែលមានពិធីករ ពិធីការិនី ពោរពេញទៅដោយវោហារសព្ទកំប្លុកកំប្លែង និងការសម្តែងត្រាប់តាមតួអង្គក្នុងរឿងដែលកម្មវិធីបានជ្រើសរើសរឿងពីដើមមករំឭកឡើងវិញក្នុងកម្មវិធីផងដែរ។
ជាមួយនឹងការសម្តែងដែលលាយឡំដោយភាពក្រមិចក្រមើមគួរឱ្យចង់សើចពីពិធីករ ពិធីការិនី បានញ៉ាំងឱ្យកម្មវិធីមានអ្វីថ្មី ហើយប្លែកសម្រាប់ទស្សនិកជនបានទស្សនាកម្សាន្ត។ កម្មវិធី “3.2.1 Action” មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨យប់តទៅនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់។ ដូចនេះកុំភ្លេចរង់ចាំទស្សនាការរំឮកឡើងវិញនៃរឿងពីដើមទាំងអស់គ្នា៕

