
កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ម្សិលមិញនេះអតីតសមាជិកក្រុម 2NE1 Sandara Park បានប្រកាសប្រាប់អ្នកគាំទ្រនៅលើ Twitter ជាផ្លូវការថា ពេលនេះនាងកំពុងធ្វើការជាមួយបទចម្រៀងថ្មីដែលអ្នកគាំទ្រអាចរីករាយជាមួយអាល់ប៊ុលថ្មីរបស់នាងក្នុងឆ្នាំនេះបាន។
បទចម្រៀងល្បីៗជាច្រើនរបស់ក្រុម 2NE1 ធ្លាប់ធ្វើឱ្យកក្រើកពិភពលោក និងជាសមាជិកក្រុមដែលធ្វើឱ្យយុវវ័យចាប់ផ្តើមចាប់អារម្មណ៍ជាមួយវិស័យ Kpop។ មុនពេលបំបែកក្រុម Sandara ក៏បានបន្សល់នូវបទចម្រៀងទោលរបស់នាងចុងក្រោយដែលមានចំណងជើង “Kiss” ជាការថតផ្សព្វផ្សាយឱ្យស្រាបៀរផងដែរ៕
