×

អាយុទើប ១០ខែប៉ុណ្ណោះ តែទារករូបនេះមានទម្ងន់រហូតដល់ ២៧គីឡូក្រាម

ឥណ្ឌូនេស៊ី៖ អាយុទើប ១០ខែប៉ុណ្ណោះតែ Muhammad Kenzi Alfaro មានទម្ងន់រហូតដល់ ២៧គីឡូក្រាមដែលធ្វើឱ្យទារករូបនេះមិនអាចរកសម្លៀកបំពាក់ក្មេងទូទៅស្លៀកបានឡើយ ដូចនេះជម្រើសល្អបំផុតនោះគឺ Muhammad ត្រូវស្លៀកសម្លៀកបំពាក់របស់ឪពុករបស់ខ្លួន ចំណែកឯខោទឹកនោមវិញ Muhammad ត្រូវប្រើទំហំ 3XL ដែលមិនមានលក់នៅតាមបណ្តាហាងឡើយនានាឡើយ។

ដូចនេះម្តាយរបស់ Muhammad បានជ្រើសរើសទំហំ 2XL ជំនួសក្នុងការប្រើប្រាស់ពេលយប់ប៉ុណ្ណោះដើម្បីសន្សំសំចៃផងដែរ។ ទារករូបនេះទទួលបានការចាប់អារម្មណ៍បន្ទាប់ពីរូបភាពមួយចំនួនត្រូវបានចែករំលែកលើបណ្តាញសង្គម។

ទោះជាយ៉ាងណា ពាក់ព័ន្ធនឹងការលើសទម្ងន់ខុសប្រក្រតីរបស់ Muhammad ត្រូវបានបុគ្គលិកសុខាភិបាលឥណ្ឌូនេស៊ីធ្វើការពិនិត្យ និងផ្តល់ការព្យាបាលមើលថែជាប្រចាំផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង