
ថៃ៖ ដំរីគឺជាសត្វដែលត្រូវបានដឹងថាមានមាឌធំ និងកម្លាំងខ្លាំងរហូតត្រូវបានមនុស្សប្រើប្រាស់មកធ្វើជាយាន្តជំនិះកម្សាន្តដល់ភ្ញៀវទេសចរ និងមានភាពពេញនិយមបំផុតនៅប្រទេសថៃដែលប្រើប្រាស់សម្រាប់ភ្ញៀវទេសចរជិះដំរីកម្សាន្តរហូតក្លាយជាចំណុចទាក់ទាញមួយនៅប្រទេសថៃ។

ទោះជាយ៉ាងណា ថ្មីៗនេះ Wildlife Friends Foundation of Thailand (WFFT) បានបង្ហាញរូបភាពមួយចំនួនរបស់សត្វដំរីមួយក្បាលដែលមានឈ្មោះ Pai Lin ស្ថិតក្នុងសភាពទ្រុឌឆ្អឹងខ្នងខ្លាំងបន្ទាប់ពីចំណាយពេល ២៥ឆ្នាំដឹកភ្ញៀវទេសចររៀងរាល់ថ្ងៃ។
ឆ្អឹងខ្នងដែលត្រូវផ្ទុកទម្ងន់កៅអីវែងមួយ និងដឹកភ្ញៀវទេសចរជាក្រុមឆ្លងកាត់ព្រៃ ឆ្លងកាត់អូររៀងរាល់ថ្ងៃបានធ្វើឱ្យឆ្អឹងខ្នងសត្វដំរីខូចខាតដែលយើងអាចមើលឃើញពីភាពខុសប្លែកគ្នាជាមួយនឹងសត្វដំរីធម្មតា។
ចង់ដឹងថា ដំរីដែលត្រូវបានប្រើប្រាស់ឱ្យដឹកភ្ញៀវទេសចររយៈពេល ២៥ឆ្នាំមកនេះមានសភាពបែបណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕



