×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ខ្សែការពារ Thiago Silva អាចអវត្តមាន៦សប្តាហ៍ដោយសាររបួសជង្គង់

ខ្សែការពារ Thiago Silva របស់ក្លិប Chelsesa អាចនឹងត្រូវអវត្តមាន៦សប្តាហ៍ដោយសារទទួលរងរបួសជង្គង់។

កីឡាករវ័យ៣៨ឆ្នាំ បានទទួលរងរបួសក្នុងការប្រកួតដែល Chelsesa បានចាញ់ Tottenham Hotspur ដោយលទ្ធផល ២-០ ក្នុងជំនួបក្របខណ្ឌ Premier League កាលពីពេលកន្លងទៅ។

Chelsea បានបញ្ជាក់ពីភាពធ្ងន់ធ្ងរនៃរបួសជង្គង់របស់ខ្សែការពារ Thiago Silva ដោយបានចេញសេចក្តីថ្លែងការណ៍ខាងក្រោមអំពីខ្សែការពារររូបនេះថា៖ “ដោយរងរបួសជង្គង់ក្នុងអំឡុងពេលវគ្គទីមួយ នៃការប្រកួតជាមួយ Tottenham Hotspur, Thiago បានទទួលការវាយតម្លៃបន្ថែម និងការស្កេនអំពីការវិលត្រឡប់របស់គេទៅកាន់មជ្ឈមណ្ឌលហ្វឹកហាត់។”

ក្លិបតោខៀវបន្តថា៖ “លទ្ធផលនៃការស្កែនពីការវាយតម្លៃទាំងនោះបានបញ្ជាក់ពីការខូចខាតដល់សរសៃចងជង្គង់របស់ Thiago ហើយឥឡូវនេះគេនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយផ្នែកវេជ្ជសាស្ត្ររបស់ក្លឹប កំឡុងពេលការស្តារនីតិសម្បទារបស់គេដើម្បីត្រលប់ទៅធ្វើសកម្មភាពវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។”

អវត្តមានរបស់ Thiago Silva អាចក្លាយជារឿងៗដែលកើតឡើងកាន់តែអាក្រក់ពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់ គ្រូបង្វឹក លោក Graham Potter ដែលកំពុងទទួលរងសម្ពាធយ៉ាង ពីការដឹកនាំមិនទទួលលទ្ធផលល្អរបស់ខ្លួន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង