×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Man UTD និង Crystal Palace រងការផាកពិន័យពី FA

Man UTD និង Crystal Palace ត្រូវបានសមាគមបាល់ទាត់អង់គ្លេស FA ដាក់ពិន័យ និងតម្រូវឱ្យបង់ប្រាក់ប្រមាណ៥៥០០០ផោន ព្រោះកីឡាករក្រុមទាំង២ប៉ះទង្គិចគ្នាកាលពីពេលកន្លងទៅ។

បញ្ហាប្រទាំងប្រទើសគ្នា រវាងកីឡាករទាំង២ក្រុម បានកើតឡើងនៅពេលប្រកួតវគ្គទី២កាលពីថ្ងៃទី៤ ខែកុម្ភៈ។ កាលនោះ Man UTD ដែលជាម្ចាស់ផ្ទះ បានយកឈ្នះក្រុមភ្ញៀវ Crystal Palace ដោយលទ្ធផល ២-១។ Casemiro ត្រូវអាជ្ញាកណ្ដាលពិន័យកាតក្រហម បន្ទាប់ពីរូបគេយកប្រអប់ដៃទៅច្របាច់បំពង់ករបស់ Will Hughes របស់ Crystal Palace ។

អំឡុងការប្រកួតកីឡាករទាំង២ក្រុមរុញច្រានគ្នាទៅវិញទៅមក។ Man UTD ទទួលស្គាល់ថាកីឡាកររបស់ខ្លួនប្រព្រឹត្តទង្វើខុសឆ្គង រហូតដល់ទប់ចិត្តមិនបាន ក៏មានការប៉ះទង្គិចគ្នា។

យ៉ាងណាមិញ ក្រុម Crystal Palace យល់ថានេះជារឿងមិនយុត្តិធម៌សម្រាប់ខ្លួន ហើយពួកគេបានប្រកែកតវ៉ាមិនព្រមទទួលការពិន័យនេះទេ។

ទោះជាយ៉ាងណាក្ដី សមាគមបាល់ទាត់អង់គ្លេសរកឃើញថាការសម្រេចដាក់ពិន័យទៅលើក្រុម Crystal Palace ជារឿងសមហេតុផល។ ការដាក់ពិន័យនេះមិនមែនធ្វើឡើងតែទៅលើក្រុមម្ខាងនោះទេ គឺពិន័យទាំង២ក្រុម។

បច្ចុប្បន្ន Man UTD ឈរនៅចំណាត់ថ្នាក់ទី៣នៃក្របខណ្ឌ Premier League ខណៈ Crystal Palace នៅឈរលេខ១២ ក្រោយឆ្លងកាត់២៤ប្រកួតដូចគ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង