ភ្នំពេញ៖ គ្រាន់តែលោកសុវត្ថិនាំលោកស្រី ចិន្តា និង វត្តី ដែលជាប្រពន្ធកូនទី២របស់លោកឈានជើងចូលដល់ផ្ទះធំភ្លាម បញ្ហាបានកើតឡើងមិនឈប់មិនឈរដោយសារ មុន្នីរ័ត្ន ដែលជាប្រពន្ធដើមបានយល់ថាម្តាយកូនទាំង២ នេះចូលមកមានបំណងមិនល្អ។
ទោះជាយ៉ាងណា មុន្នីរ័ត្ន មិនអាចធ្វើអ្វីបានឡើយ ប៉ុន្តែរាល់ពេលដែលលោក សុវត្ថិ មានធុរៈត្រូវទៅពិភាក្សាជំនួញនៅតាមខេត្តម្តងៗលោកស្រី មុន្នីរ័ត្ន តែងប្រើឱ្យលោកស្រី ចិន្តា និងកូនស្រីធ្វើការងារផ្ទះគ្រប់សព្វបែបយ៉ាងមិនសំចៃដៃ។
ដោយហេតុយល់ថា ចិន្តា និងកូនស្រីជាចំណែកលើសក្នុងគ្រួសារទើប មុន្នីរ័ត្ន បញ្ចេះកូនប្រុសកូនស្រីនាងឱ្យស្អប់ម្តាយកូនទាំង២តាមខ្លួនដែរទើបធ្វើឱ្យបញ្ហាក្នុងគ្រួសារមួយនេះកើតឡើងមិនចេះចប់។ ចង់ដឹងសាច់រឿងយ៉ាងណាបន្តទៀតកុំភ្លេចតាមដានទស្សនារឿង “និស្ស័យស្នេហ៍បេះដូង៤” របស់ស្ថានីយ៍ទូរទស្សន៍ CTN ផ្សាយជូនរៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ ចាប់ពីម៉ោង ៧យប់តទៅ៕
ទស្សនាវីដេអូខាងក្រោម៖