×

ការងារសិល្បៈមមាញឹកខ្លាំងតែ វ៉ាន់ដា នៅតែឆ្លៀតពេលនាំគ្រួសារទៅកម្សាន្តក្រៅប្រទេសយ៉ាងមានក្តីសុខ

កម្សាន្ត៖ ធ្លាប់តែផុសនេះផុសនោះដើម្បីបង្ហាញសកម្មភាពឱ្យអ្នកគាំទ្របានដឹង ប៉ុន្តែលើកនេះតារាចម្រៀងរ៉េបល្បីឈ្មោះ វ៉ាន់ដា ស្ងប់ស្ងាត់ពីហ្វេសបុកលែងឃើញចែករំលែកមួយរយៈធ្វើឱ្យអ្នកគាំទ្រជាច្រើនងឿងឆ្ងល់គ្រប់គ្នា។

ប៉ុន្តែគ្រាន់តែបើកឆាកឈានចូលខែ៣ ភ្លាមតារាប្រុសវ័យក្មេងរូបនេះបានផុសរូបជាច្រើនក្នុងដំណើរកម្សាន្តទៅប្រទេសជប៉ុនជាមួយគ្រួសារយ៉ាងរីករាយដោយលោកបានសរសេរប្រយោគបែបនេះថា “អត់បានបាត់ទៅណាទេ ទៅដើរលេង”។

បើទោះជារវល់ជាមួយការងារសិល្បៈខ្លាំងយ៉ាងណាក៏ដោយក៏ វ៉ាន់ដា នៅតែឆ្លៀតពេលវេលាសម្រាប់គ្រួសារដោយលោកយល់ថា ទាន់មានឱកាសបាននៅជិតក្រុមគ្រួសារយើងគួររក្សាពេលវេលាល្អៗជាមួយគ្នាឱ្យបានច្រើន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង