
ថៃ៖ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ គឺជាថ្ងៃដែលធ្វើឱ្យ Poyd Treechada ចងចាំមិនភ្លេចដោយនាងបានកាន់ដៃស្វាមីរៀបការតាមប្រពៃណីក្នុងថ្ងៃនេះ។ Poyd បានជាប់ឈ្មោះជាតារាកែភេទដែលស្រស់ស្អាតជាងគេប្រចាំប្រទេសថៃ និងជាតារាមួយរូបដែលទទួលបានប្រជាប្រិយភាពម្នាក់ផងដែរ។
បំណងប្រាថ្នាដែលអ្នកកែភេទភាគច្រើនមិនដែលស្រមៃនោះគឺការដែលមានមនុស្សប្រុសព្រមទទួលពួកគេដោយមិនប្រកាន់ ប៉ុន្តែពេលនេះ Poyd អាចធ្វើបានជាហេតុធ្វើឱ្យនាងរំភើបដល់ស្រក់ទឹកភ្នែកនៅថ្ងៃពិសេសរបស់ខ្លួន ព្រោះទីបំផុតនាងអាចសាងគ្រួសារដ៏ពេញលេញមួយដែលមានការពេញចិត្តពីគ្រួសារខាងស្វាមីស្រលាញ់ពេញចិត្តទទួលនាងដៃ២ ដោយមិនប្រកាន់៕
