×

អតីតមិត្តជិតស្និទ្ធ Du Meizhu ថានឹងឡើងតុលាការប្តឹងបកអាក្រាតទង្វើដែលនាងធ្វើដាក់ Kris Wu ដោយសារចង់បានប្រាក់

ចិន៖ Du Meizhu គឺជាអតីតមិត្តស្រី Kris Wu ដែលបានបកអាក្រាតថាអតីតតារាប្រុសរូបនេះបានរំលោភក្មេងស្រីមិនទាន់គ្រប់អាយុ ដែលព័ត៌មានមួយនេះបានធ្វើឱ្យផ្ទុះកក្រើកជាខ្លាំងរហូតកាលពីខែវិច្ឆិកា ឆ្នាំ២០២២ Kris Wu ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារជាផ្លូវការ និងចាក់ថ្នាំបំបាត់ចំណង់ផ្លូវភេទទៀតផង។

បន្ទាប់ពីគ្រប់យ៉ាងត្រូវបានកាត់ទោសរួចរាល់បែរលេចមុខអតីតមិត្តជិតស្និទ្ធរបស់ Du Meizhu ឈ្មោះ Li En ចេញបកស្រាយថា មុនពេលរើសមនុស្សណាម្នាក់មកធ្វើជាមិត្តសម្លាញ់ត្រូវពិនិត្យមើលឱ្យមែនទែន។

Li En បានបកអាក្រាតថា Meizhu គឺជាមនុស្សស្រីដែលគួរឱ្យខ្លាចបំផុត នាងបានប្រើល្បិចដើម្បីរៀបចំគម្រោងគំរាម Kris Wu យកប្រាក់ ទោះជាយ៉ាងណានាងមិនគួរប្រើប្រាស់ក្តីអាណិតរបស់អ្នកដទៃមកទាញយកផលប្រយោជន៍របស់ខ្លួនបែបនេះឡើយ។

Li En បានបញ្ជាក់ថា នាងនឹងឡើងតុលាការបកអាក្រាតទង្វើអាក្រក់របស់ Meizhu ព្រោះ Kris Wu បានប្រព្រឹត្តិខុសដោយទទួលទោសតាមច្បាប់ដូចនេះ Meizhu ក៏មិនត្រូវរួចខ្លួនដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង