×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អតីតម្ចាស់មេដាយមាសអូឡាំពិក Joseph Schooling ដកខ្លួនចេញពីស៊ីហ្គេម២០២៣ដោយសារបញ្ហាផ្ទាល់ខ្លួន

កីឡាករហែលទឹកជនជាតិសិង្ហបុរី Joseph Schooling ដែលជាម្ចាស់មេដាយមាសពីព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០១៦លើវិញ្ញាសាហែលមេអំបៅចម្ងាយ១០០ម៉ែត្រ បាននិយាយកាលពីថ្ងៃពុធថា គាត់នឹងដកខ្លួនពីការប្រកួតកីឡាស៊ីហ្គេម ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

ម្ចាស់មេដាយមាសអូឡាំពិក២០១៦ដែលបានយកឈ្នះជើងខ្លាំងហែលទឹកកីឡាករ Michael Phelps បានបញ្ជាក់ថា ការសម្រេចចិត្តនេះមិនមែនរឿងងាយស្រួលនោះទេ ប៉ុន្តែបច្ចុប្បន្នសមត្ថភាពរបស់គាត់មិនទាន់ដូចពីមុន។

កីឡាករដែលមានរូបរាងសង្ហា វ័យ២៧ឆ្នាំ បានបន្តថាគាត់បានសម្រេចចិត្តផ្តល់តួនាទីនេះទៅកាន់មិត្តរួមក្រុមរបស់គាត់ ហើយគាត់នឹងផ្ដោតលើកាតព្វកិច្ចយោធារបស់គាត់។

ទោះជាយ៉ាងណា Schooling បានបំពេញកាតព្វកិច្ចយោធាបានរយៈពេលពីរឆ្នាំហើយ។ ប៉ុន្តែ កាលពីឆ្នាំមុន គាត់បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវប្រើប្រាស់គ្រឿងញឿន។ កីឡាករសិង្ហបុរីរូបនេះ បានសារភាពថាខ្លួនបានប្រើប្រាស់កញ្ឆា។ ជាលទ្ធផល គាត់ត្រូវបានផ្តល់ការព្រមាន និងត្រូវធ្វើតេស្តទឹកនោមជាប្រចាំក្នុងរយៈពេល៦ខែ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង