កម្សាន្ត៖ គ្រាន់តែ Kylie Jenner និង Hailey Bieber ផុសរូបឌឺដងឱ្យ Selena Gomez រឿងចិញ្ចើមភ្លាម មហាជនជាច្រើនបានចូលទៅ Unfollow តារាស្រី Kylie និង Hailey ជាបន្តបន្ទាប់រហូតតួលេខបានស្រុតចុះយ៉ាងគំហុក។
បន្ទាប់ពីផ្ទុះរឿងឌឺដងឱ្យ Selena ហើយអ្នកនិយមលេងបណ្តាញសង្គមបានចែករំលែកវីដេអូចាស់ដែល Hailey បានឌឺដងឱ្យ Taylor Swift កាលពីប៉ុន្មានឆ្នាំមុនរហូត Selena ចូលទៅ Comment ថា “សូមទោស មិត្តជិតស្និទ្ធរបស់ខ្ញុំនៅតែស្ថិតនៅលំដាប់កំពូល និងនៅតែបន្តហក់ឡើងខ្ពស់ដដែល”។
Hailey បានក្លាយជាបុគ្គលម្នាក់ដែលគេស្អប់ច្រើនបំផុតក្នុងសិល្បៈដោយគ្រប់គ្នាទន្ទេញពាក្យថាឱ្យនាងចាកចេញពី Justin ដ្បិតមង្គលការរបស់នាងជាមួយ Justin គឺត្រូវឪពុករបស់នាងប្រើឥទ្ធិពលបង្ខំ និងដោយសារនាងកុហកថាមានផ្ទៃពោះទើប Justin ព្រមរៀបការជាមួយទាំងគ្មានចិត្តស្រលាញ់។
ក្រោយរៀបការរួច Hailey ក៏បានប្រាប់ថានាងរលូតកូនបាត់ទៅហើយរហូតធ្វើឱ្យមហាជននាំគ្នាថានាងជាមនុស្សស្រីដែលមានល្បិចខ្ពស់បំផុត ជាជនទី៣ ប្រើល្បិចដណ្តើម Justin ចេញពី Selena Gomez ដែលជាគូស្នេហ៍ស័ក្តសមគ្នាឥតខ្ចោះ។
ទោះមានពាក្យរិះគន់មិនសំចៃមាត់យ៉ាងណាក៏ដោយក៏ Hailey មិនខ្វល់ ដោយថ្ងៃកំណើត Justin ចូលវ័យ ២៩ឆ្នាំថ្ងៃនេះនាងបានផុសរូបថើប Justin យ៉ាងផ្អែមល្ហែមមិនខ្វល់ពីពាក្យរិះគន់អ្វីទាំងអស់ខណៈពេលដែល Followers របស់នាងនៅតែបន្តធ្លាក់ចុះឥតឈប់ឈរ៕