×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

គ្រូថ្មីរបស់ក្រុមជម្រើសជាតិចិន ដាក់គោលដៅឆ្លងទៅជុំផ្ដាច់ព្រ័ត្រ FIFA World Cup 2026

លោក Aleksandar Jankovic ដែលជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិចិន បានដាក់គោលដៅដើម្បីដឹកនាំក្រុមតំណាងទ្វីបអាស៊ីមួយនេះ ឆ្លងដល់ជុំផ្ដាច់ព្រ័ត្រ FIFA World Cup 2026 ។

ក្រុមជម្រើសជាតិចិន បានចូលលេង World Cup តែម្តងគត់ក្នុងឆ្នាំ២០០២ នៅពេលដែលពួកគេ បានចាញ់ការប្រកួតក្នុងពូលទាំង៣របស់ពួកគេ ហើយមិនអាចរកគ្រាប់បាល់បានមួយគ្រាប់ឡើយ។

ការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ២០២៦ ដែលនឹងធ្វើឡើងនៅសហរដ្ឋអាមេរិក ប្រទេសម៉ិកស៊ិក និងកាណាដា នឹងក្លាយជាការប្រកួតលើកដំបូងដែលមាន ៤៨ ក្រុមចូលរួម ដោយមានយ៉ាងហោចណាស់ ៨ ប្រទេសមកពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី។

លោក Jankovic ដែលត្រូវបានតែងតាំងកាលពីសប្តាហ៍មុន នឹងដឹកនាំក្រុមចិនសម្រាប់ព្រឹត្តិការណ៍ AFC Asian Cup នៅឆ្នាំក្រោយ និងវគ្គជម្រុះ World Cup ។

គ្រូបង្វឹកសញ្ជាតិស៊ែបរូបនេះ បាននិយាយថា៖ “គោលដៅធំរបស់យើងគឺការឡើងទៅលេងនៅព្រឹត្តិការណ៍ FIFA World Cup 2026 ហើយក្រុមជម្រើសជាតិចិនត្រូវតែបានលេង”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង