×

ការពិតរ៉ូបពណ៌ស្វាយដែល Jisoo ស្លៀកចូលរួមក្នុងកម្មវិធី Paris Fashion Week 2023 មានបង្កប់អត្ថន័យបែបនេះសោះ

ប៉ារីស៖ Jisoo បានធ្វើឱ្យកក្រើកកម្មវិធី Paris Fashion Week 2023 សាជាថ្មីដោយវត្តមានលើកនេះតារាស្រីដ៏មានឥទ្ធិពលរូបនេះស្លៀកឈុតរ៉ូបពណ៌ឆើតខុសប្លែកពីការចូលរួមរាល់ដង។ ការពិតឈុតពណ៌ស្វាយដែល Jisoo ស្លៀកចូលរួមក្នុងកម្មវិធីនោះមានបង្កប់អត្ថន័យទើបធ្វើឱ្យតារាស្រីរូបនេះសម្រេចចិត្តជ្រើសរើសស្វាយបែបនេះ។

ជាក់ស្តែងខែមីនា គឺជាខែដែលប្រារព្ធ ទិវាសិទ្ធិនារី ដែលពណ៌ចំនួន៣ មានដូចជាពណ៌ស ពណ៌បៃតង និងពណ៌ស្វាយ ជាពណ៌តំណាង។ ចំណែកឯពណ៌ស្វាយគឺជាពណ៌ដែលអន្តរជាតិទទួលស្គាល់ថាជាពណ៌នៃស្ត្រី និងសមភាពយេនឌ័រ តំណាងឱ្យ “យុត្តិធម៌ និងសេចក្តីថ្លៃថ្នូរ”។ ដូចនេះហើយទើបអ្នកគាំទ្រតារាស្រីរូបនេះបានសន្មតថា Jisoo ស្លៀករ៉ូបចូលរួមកម្មវិធីលើកនេះបង្កប់ទៅដោយអត្ថន័យដ៏មានន័យសម្រាប់ខែមីនានេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង