×

ធ្លាប់តែបង្ហាញរូបរាងតូចច្រឡឹងក្បាលពោះរាបស្មើតែមកលើកនេះ ទឹម រដ្ឋា មកជាមួយរូបរាងពោះធំត្រៀមខ្លួនទទួលសមាជិកថ្មី

ភ្នំពេញ៖ ធ្លាប់តែបង្ហាញរូបរាងតូចច្រឡឹង ក្បាលពោះរាបស្មើក្នុងនាមជាតារាបង្ហាញម៉ូតម្នាក់ ប៉ុន្តែនៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ ទឹម រដ្ឋា បានបង្ហាញរូបពោះធំម្តងដែលនាងបានប្រកាសជាផ្លូវការពីរូបរាងកំពុងពរពោះកូនដំបូង។

ការប្រកាសក្នុងថ្ងៃនេះក៏ជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ១ឆ្នាំផងដែរដែលតារាស្រីរូបនេះបានរៀបរាប់ប្រវត្តិស្នេហាអមមកជាមួយយ៉ាងផ្អែមល្ហែមពោរពេញដោយសុភមង្គលបើទោះជាចំណងស្នេហាមានអាយុកាល ៧ឆ្នាំហើយក៏ដោយ។

ជាមួយនឹងការប្រកាសស្វាគមន៍សមាជិកថ្មីនេះ ក៏មានការចូលរួមអបអរសាទរដល់នាងសាជាថ្មីដែលជីវិតគ្រួសារកាន់តែពេញលេញប្រកបដោយសុភមង្គលបែបនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង