×

កំពូលមនុស្សហ្មង! រ៉ូលីន ធ្វើត្រាប់តាម IU ធ្វើឱ្យអ្នកគាំទ្រនាំគ្នាទប់សំណើចមិនជាប់

ភ្នំពេញ៖ រ៉ូលីន ដែលមហាជនជាច្រើនបានស្គាល់ដំបូងតាមរយៈរហ័សនាម Miss Photocity ជាមួយការបង្កើតវីដេអូសំណើចកន្លងមក និងតែងមានអ្វីថ្មីប្លែកជានិច្ចចែកជូនអ្នកគាំទ្របានសើចសប្បាយ។ ជាតារាពហុជំនាញម្នាក់ រ៉ូលីន មិនដែលធ្វើឱ្យអ្នកគាំទ្រខកបំណងចំពោះការសម្តែងបែបកំប្លែងៗរបស់លោកឡើយដែលជាក់ស្តែងវីដេអូមួយដែលលោកធ្វើត្រាប់តាម IU បានធ្វើឱ្យអ្នកគាំទ្រទប់សំណើចមិនជាប់។

វីដេអូ និងរូបភាពមួយចំនួនរបស់ IU ដែល រ៉ូលីន បានជ្រើសរើសមកធ្វើត្រាប់តាមនោះពោរពេញដោយភាពក្រមិចក្រមើមសើចដល់ហូរទឹកភ្នែកត្រូវបានអ្នកគាំទ្រនាំគ្នាលាន់មាត់សរសើរពីទេពកោសល្យនៃភាពប៉ិនប្រសប់របស់លោកជាខ្លាំង។ ចង់ដឹងថា ទេពកោសល្យរបស់ រ៉ូលីន គួរឱ្យចាប់អារម្មណ៍ប៉ុណ្ណាតោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង