×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ព្រំ សំណាង ដាក់គោលដៅដណ្ដើមយកមេដាយមាសស៊ីហ្គេម២០២៣

បន្ទាប់ពីជោគជ័យនៅសង្វៀនថៃហ្វៃត៍ អ្នកលេងគុនខ្មែរ កីឡាករ ព្រំ សំណាង បានប្រាប់ពីគោលដៅបន្ទាប់របស់គាត់ ដោយមានបំណងដណ្ដើមមេដាយមាសលើវិញ្ញាសាគុនខ្មែរ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាខែឧសភាខាងមុខនេះ។

កីឡាករដែលមានដើមកំណើតមកពីខេត្តកំពង់ស្ពឺ បានប្រាប់ CAMBODIA 2023 ថាគាត់មិនភ្លេចត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនោះទេ ទោះបីជាមានភាពមមាញឹកជាមួយនឹងកម្មវិធីប្រកួតនៅក្រៅប្រទេស ដែលគាត់បានជួយផ្សព្វផ្សាយគុនខ្មែរ តាមរយៈជ័យជម្នះចំនួន២លើកនៅលើសង្វៀនថៃហ្វៃត៍ នាពេលកន្លងទៅថ្មីៗនេះ។

អ្នកលេងគុនខ្មែរ វ័យ៣៨ឆ្នាំរូបនេះ បានបន្តថា ទាក់ទងនឹងបច្ចេកទេសហាក់មានចំណុចខ្វះខាតតិចតួច ដូច្នេះគាត់នឹងប្រឹងប្រែងបំពេញចន្លោះប្រហោងទាំងនោះ។

ជុំវិញបទពិសោធន៍កាលពីស៊ីហ្គេម២០២១ នៅប្រទេសវៀតណាម ព្រំ សំណាង បានបញ្ជាក់ថា ការមើលស្រាលឧបករណ៍ហ្វឹកហាត់បានធ្វើឱ្យគាត់ពិបាកនៅពេលប្រកួត។ ដូច្នេះគាត់នឹងធ្វើឱ្យបានល្អ នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មិនឱ្យដូចមុនឡើយ។

សូមជម្រាបថា ព្រំ សំណាង ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង ក្នុងប្រភេទទម្ងន់ ៨១គីឡូក្រាម កាលស៊ីហ្គេមនៅវៀតណាម។ នៅឆ្នាំនេះ គាត់នឹងចូលរួមប្រកួតលើវិញ្ញាសាគុនខ្មែរ ក្នុងប្រភេទទម្ងន់ ៨១គីឡូក្រាមផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង