×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Barcelona ចង់នាំយក Bernardo Silva ពី Man City

មានការរាយការណ៍ថា ក្លិប Barcelona បានចាប់អារម្មណ៍ក្នុងការនាំចូលខ្សែបម្រើ Bernardo Silva ពី Manchester City ដើម្បីមកពង្រឹងតំបន់បម្រើ និងប្រយុទ្ធរបស់ខ្លួន។

កីឡាករព័រទុយហ្គាល់ វ័យ២៨ឆ្នាំរូបនេះ បានលេងឱ្យ Man City ជាង ៥ឆ្នាំមកហើយ ដោយរូបគេលេងនៅទឹកដី Etihad តាំងពីឆ្នាំ២០១៧មកម្ល៉េះ ក្រោយចាកចេញពីក្លិបបារាំង Monaco ។

តាំងពីពេលនោះមក Bernardo Silva រកបាន ៥១គ្រាប់ ក្នុងការបង្ហាញខ្លួន ២៨៧ដងនៅគ្រប់កម្មវិធីប្រកួត។
យ៉ាងណាមិញ Man City ទាមទារឱ្យ Barcelona ទិញយក Bernardo Silva ក្នុងតម្លៃប្រមាណ ៨៥លានដុល្លារអាមេរិក។ ជាមួយនឹងតម្លៃនេះដែរ Barcelona កំពុងតែគិតគូរឡើងវិញ ទាក់ទិននឹងការនាំចូល Silva ផងដែរ។

យ៉ាងណា ក្រុមអ្នកមានបុណ្យ ត្រូវការបន្ថែមជម្រើសកីឡាករថ្មីៗ បន្ទាប់ពីការបរាជ័យ ក្រោមថ្វីជើង Man UTD និង Almeria ។ វាបង្ហាញពីតម្រូវការរបស់ក្លិបក្នុងការពង្រឹងក្រុមរបស់ពួកគេនៅរដូវក្តៅជាមួយនឹងកីឡាករដែលមានបទពិសោធន៍ប្រកបដោយគុណភាព៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង