×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ជំនួយការគ្រូបង្វឹក Tottenham Hotspur មិនសោកស្តាយដែលដាក់ Harry Kane នៅកៅអីបម្រុង

ជំនួយការគ្រូបង្វឹករបស់ Tottenham Hotspur លោក Cristian Stellini បាននិយាយថា មិនមានការសោកស្តាយទេ ចំពោះការដាក់ខ្សែប្រយុទ្ធ Harry Kane នៅកៅអីបម្រុង ការប្រកួតជុំទី៥ ពានរង្វាន់ FA Cup ទោះជាក្រុមបាត់បង់ឱកាសឡើងវគ្គបន្ត ដោយចាញ់ក្រុមម្ចាស់ផ្ទះ Sheffield United មកពីលីគលំដាប់ទី២ ដោយលទ្ធផល ១-០។

លោក Stellini ត្រូវដឹកនាំក្រុម Spurs ជាបណ្តោះអាសន្នជំនួសលោក Antonio Conte ដោយបុរសសញ្ជាតិអ៊ីតាលីវ័យ៥៣ឆ្នាំ កំពុងបន្តសម្រាកព្យាបាលក្រោយវះកាត់ថង់ទឹកប្រមាត់។

សម្រាប់ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Bramall Lane លោក Cristian Stellini បានសម្រេចដាក់ Harry Kane នៅកៅអីបម្រុង មុនប្តូររូបគេចូលជំនួស Richarlison នៅនាទី៦៥ តែជ័យជម្នះរបស់ក្រុម Sheffield United សម្រេចបានដោយគ្រាប់បាល់របស់ Iliman Ndiaye នៅនាទី៧៩។

ទាក់ទិននឹងរឿងនេះ លោក Stellini បានថ្លែងថា៖ “វាមិនមែនជាការសោកស្ដាយទេ។ យើងមានការប្រកួតច្រើន ខណៈ Kane លេងទាំង៦ប្រកួតចុងក្រោយ ហើយគេលេងទាំងឈឺទៀត។ យើងត្រូវតែមើលថែកីឡាករឱ្យបានល្អបំផុត។ យើងបានដាក់ Richarlison, Lucas Moura និង Son ហើយខ្ញុំគិតថាវាល្អគ្រប់គ្រាន់ក្នុងការលេងតទល់ជាមួយក្រុម Sheffield។”

សម្រាប់ Sheffield United ដែលឈ្នះនឹងបន្តទៅវគ្គ៨ក្រុមចុងក្រោយជួបក្រុម Blackburn Rovers មកពីលីគទី២ដូចគ្នា ដែលការប្រកួតនឹងធ្វើឡើង នៅថ្ងៃទី១៨ ខែមីនា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង