×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Messi ត្រូវបានខ្មាន់កាំភ្លើ ងគំរា មសម្លា ប់

ប៉ូលិសបាននិយាយថា បុរសពីរនាក់បានបាញ់ប្រហារទៅលើផ្សារទំនើបមួយ ដែលជាកម្មសិទ្ធិរបស់គ្រួសារភរិយារបស់ Lionel Messi ហើយបានបន្សល់ទុកនូវសារគំរាមកំហែងទៅលើម្ចាស់ពានរង្វាន់ Ballon d’Or ៧សម័យរូបនេះផងដែរ។

សារដែលសរសេរដោយដៃសម្រាប់កីឡាករវ័យ ៣៥ឆ្នាំ ត្រូវបានគេប្រទះឃើញនៅមាត់ទ្វារហាង កាលពីថ្ងៃព្រហស្បតិ៍។ សារនោះបានសរសេរថា៖ “Messi ពួកយើងកំពុងរង់ចាំឯង (Pablo) Javkin (អភិបាលក្រុង) ក៏ជា narco (អ្នកជួញដូរគ្រឿងញៀន) គាត់នឹងការពារឯងទេ”។

ហេតុការណ៍នេះ បានកើតឡើងនៅក្នុងទីក្រុង Rosario ដែលស្ថិតនៅចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានី Buenos Aires ប្រទេសអាហ្សង់ទីន។

ប៉ូលីសបាននិយាយថា បុរសទាំងពីរនាក់ បានជិះម៉ូតូមួយគ្រឿង បានបាញ់ប្រហាររាប់សិបគ្រាប់ទៅលើហាងឈ្មោះ Unico នៅព្រឹកព្រលឹម។ ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ពីទំនាស់រវាងខ្មាន់កាំភ្លើងជាមួយគ្រួសារភរិយារបស់ Messi ឡើយ។

សូមជម្រាបថា Messi បានជួយឱ្យក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះពានរង្វាន់ World Cup លើកដំបូងក្នុងរយៈពេល ៣៦ ឆ្នាំនៅប្រទេសកាតា កាលពីចុងខែធ្នូកន្លងទៅ។ បច្ចុប្បន្ន Messi លេងឱ្យ Paris Saint-Germain ហើយចំណាយពេលនៅក្រៅប្រទេស ហើយគាត់ឧស្សាហ៍ទៅលេងលេងទីក្រុង Rosario នៅក្បែរផ្ទះរបស់គាត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង