ចិន: ក្នុងសង្គមចិនបច្ចុប្បន្ន ក្មេងៗជាច្រើនបានឈ្លក់វង្វេងនឹងការលេងទូរស័ព្ទរហូតដល់អ្នកខ្លះភ្លេចបាយភ្លេចទឹក ហើយខ្លះទៀតដល់ថ្នាក់បាត់បង់ជីវិតដោយសារងប់ងល់នឹងការលេងទូរស័ព្ទលើសកម្រិតក៏មាន។
ទូរស័ព្ទដៃបានធ្វើឱ្យក្មេងៗមួយចំនួនធំងប់ងល់រហូតភ្លេចគិតការរៀនសូត្រក៏មាន ដូចនេះហើយតាមរយៈវីដេអូមួយដែលក្មេងស្រីសិស្សសាលាម្នាក់បានលើកយកមកបង្ហាញដល់មិត្តរួមថ្នាក់របស់នាងទទួលបានការចាប់អារម្មណ៍ជាខ្លាំងក្រោមប្រធានបទ “ជ្រើសរើស” ដែលអត្ថន័យក្នុងវីដេអូនោះបានបង្ហាញឱ្យឃើញពីលទ្ធផលពេលអនាគតទទួលបានទៅតាមអ្វីដែលខ្លួនបានជ្រើសរើស។
តាមរយៈអត្ថន័យក្នុងវីដេអូអប់រំបានបង្ហាញឱ្យឃើញសិស្សស្រីម្នាក់បានសម្រេចចិត្តជ្រើសយកទូរស័ព្ទដោយបោះបង់ចោលសៀវភៅ រហូតត្រូវបានទូរស័ព្ទដៃមួយគ្រឿងពង្វក់ធ្វើឱ្យនាងចុចគ្មានពេលសម្រាកមិនថាពេលគេង ឬ ពេលញ៉ាំអាហារ លទ្ធផលចុងក្រោយអនាគតរបស់នាងពេលចេញធ្វើការក៏ទទួលបានប្រាក់កម្រៃទាបដោយសារមិនខ្វាយខ្វល់ចំពោះការរៀនសូត្រកាលនៅជាសិស្ស។
បន្ទាប់ពីបង្ហាញជ្រុងមួយដែលធ្វើឱ្យប៉ះពាល់ដល់អនាគតដោយសារការប្រើប្រាស់ទូរស័ព្ទលើសកម្រិតហើយ ជ្រុងមួយទៀតបានបង្ហាញឱ្យឃើញពីភាពជោគជ័យនៅពេលអនាគត ដែលនាងបានជ្រើសរើសយកការសិក្សាជាធំជាមុន ដោយចុងក្រោយលទ្ធផលក៏ទទួលបានគួរជាទីគាប់ចិត្តដូចគ្នានៅពេលដែលនាងយកចំណេះជំនាញប្តូរយកប្រាក់ខែ ដែលប្រាក់ខែទាំងនោះទៀតសោតអាចឱ្យនាងផ្គត់ផ្គង់លើសម្ភារដែលនាងចង់បានៗដោយងាយ។
ចង់ដឹងថា វីដេអូអប់រំមួយនោះពោរពេញដោយអត្ថន័យខ្លាំងប៉ុណ្ណាតោះទៅទស្សនាវីដេអូទាំងអស់គ្នា៕
ទស្សនាវីដេអូខាងក្រោម៖