×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

PL Preview៖ ការប្រកួតArsenalទល់នឹងBournemouth ផ្សាយបន្តផ្ទាល់នៅ MyTV យប់នេះ

Arsenal នឹងស្វែងរកជ័យជម្នះជាលើកទី៤ជាប់ៗគ្នា នៅពេលដែលពួកគេទទួលស្វាគមន៍ Bournemouth មកកាន់កីឡដ្ឋាន Emirates ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង១០:០០នាទី យប់នេះតទៅ។

ក្រុមកាំភ្លើងធំ Arsenal បានទទួលជ័យជម្នះជាប់ៗគ្នាលើក្រុម Aston Villa, Leicester និង Everton បន្ទាប់ពីចាញ់ Manchester City ហើយពួកគេនឹងរំពឹងថានឹងរក្សាលទ្ធផលបែបនេះពេលជួបជាមួយក្រុម Bournemouth ។

ក្រុមរបស់លោក Gary O’Neil ឈរនៅចំណាត់ថ្នាក់លេខ ១៩ បន្ទាប់ពីការបរាជ័យចំនួន ៨ ដងក្នុង១១ប្រកួតចុងក្រោយរបស់ពួកគេនៅគ្រប់កម្មវិធីប្រកួតទាំងអស់។

Jorginho ត្រូវបានឱ្យសម្រាកដោយសារជំងឺ ក្នុងការប្រកួតចុងក្រោយរបស់ Arsenal ហើយអាចជំនួសដោយ Thomas Partey ។ Eddie Nketiah មានបញ្ហាកាយសម្បទា អំឡុងការប្រកួតជាមួយ Everton ។ Gabriel Jesus និង Mohamed Elneny នឹងបន្តអវត្តមាន។

Matias Vina, Junior Stanislas និង Marcus Tavernier បានអវត្តមានសម្រាប់ Bournemouth ពេលពួកគេចាញ់ Manchester City ។ Lloyd Kelly និង Lewis Cook ក៏ជាមន្ទិលសង្ស័យផងដែរ។ Ilya Zabarnyi និង David Brooks ត្រូវបានបញ្ជាក់ថានឹងអវត្តមាន។

ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយ គឺ Arsenal ឈ្នះ៤ដង និងស្មើ១ដង។ ការប្រកួតចុងក្រោយ ក្រុមកាំភ្លើងធំបានយកឈ្នះដោយលទ្ធផល ៣-០ ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Arsenal ដែលអាចប្រើប្រាស់ទម្រង់ ៤-២-៣-១ ៖
Ramsdale; White, Saliba, Gabriel, Tierney; Xhaka, Partey; Saka, Odegaard, Martinelli; Trossard

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Bournemouth ដែលអាចប្រើប្រាស់ទម្រង់ ៤-៤-១-១៖
Neto; Smith, Senesi, Mepham, Zemura; Ouattara, Billing, Lerma, Anthony; Traore; Solanke

CBS Sports ទស្សន៍ទាយថាលទ្ធផលសម្រាប់ការប្រកួតរវាងក្រុមទាំងពីរគឺ៖ Arsenal ២-០ Bournemouth៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង