ភ្នំពេញ៖ ធ្មេចបើកៗកូនស្រីរបស់តារាសម្តែង សារ៉ាយ សក្ខណា កាន់តែធំស្រស់ស្អាតប្លែកភ្នែកដែលនៅថ្ងៃទី០៥ ខែមីនា ម្សិលមិញនេះក៏ជាថ្ងៃគម្រប់ខួបវ័យ ៨ឆ្នាំរបស់នាងផងដែរ។ ខួបកំណើតកូនស្រីឆ្នាំនេះ សក្កណា បានធ្វើឱ្យកូនស្រីខុសប្លែកជាងរាល់ឆ្នាំដែលលើកនេះតារាស្រីរូបនេះបានតុបតែងខ្លួនឱ្យកូនស្រីរបស់នាងស្រស់ស្អាតប្លែកដូចព្រះនាងតូចអ៊ីចឹង។
អាយុទើប ៨ឆ្នាំក៏ពិតមែនប៉ុន្តែរូបសម្បត្តិកូនស្រីរបស់តារាសម្តែង សារ៉ាយ សក្កណា ពិតជាគួរឱ្យចាប់អារម្មណ៍រហូតទទួលបានការកោតសរសើរពីសំណាក់អ្នកគាំទ្រតាមរយៈបណ្តាញសង្គមផងដែរ។ ចង់ដឹងថា Mataysia ស្រស់ស្អាត និងធំលឿនដល់កម្រិតណាតោះទៅទស្សនារូបភាពទាំងអស់គ្នា៕