×

ទុកការងារមួយឡែក Song Joong Ki ចំណាយពេលវេលាបង្កើតអនុស្សាវរីយ៍ល្អៗជាមួយភរិយាមុនពេលក្លាយជាឪពុកជាផ្លូវការ

កម្សាន្ត៖ ជាងកន្លះខែមុនតារាសម្តែង Song Joong Ki បានបណ្តើរភរិយាក្រោយជនជាតិអង់គ្លេសនៅព្រលានយន្តហោះដោយពួកគេបានហោះទៅក្រៅប្រទេសដើម្បីចំណាយពេលវេលាល្អៗជាមួយគ្នាទុកជាអនុស្សាវរីយ៍មុនពេលក្លាយជាឪពុកម្តាយគេជាផ្លូវការ។

គ្រាន់តែទៅដល់ភ្លាម Song Joong Ki បានចែករំលែករូបភាពភ្ជាប់ជាមួយប្រយោគបែបនេះថា “នេះគឺជារដូវកាលផ្ការីកលើកចុងក្រោយមុនពេលដែលខ្ញុំក្លាយជាឪពុកម្នាក់ជាផ្លូវការ ដូចនេះខ្ញុំចង់ឆ្លៀតយកឱកាសនេះមកធ្វើជាការណាត់ជួបដ៏ពិតប្រាកដមួយជាមួយភរិយារបស់ខ្ញុំឱ្យបានច្រើន”។

គួរបញ្ជាក់ដែរថា បើទោះជាមានព្យុះភ្លៀងខ្លាំងកម្រិតណាបានវាយប្រហារលើទំនាក់ទំនងថ្មីរបស់លោកក៏ដោយ ក៏ទាំងនេះមិនមែនជាឧបសគ្គដល់ពួកគេឡើយ ផ្ទុយទៅវិញ Song Joong Ki បែរជាកាន់តែផ្អែមល្ហែម និងយកចិត្តទុកដាក់មើលថែភរិយារបស់លោកបានយ៉ាងគ្រប់ជ្រុងជ្រោយទៀតផង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង