
កូរ៉េខាងត្បូង៖ កន្លងមកផលិតកម្ម YG បានបង្ហាញសមាជិកក្រុមថ្មីដែលមានឈ្មោះ BABYMONSTER ដែលនឹងមានសមាជិក ៧នាក់ដែលនឹងត្រូវជ្រើសរើសពីការប្រលងរបស់បេក្ខភាពមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះអ្នកគាំទ្រជាច្រើនបាននាំគ្នាភ្ញាក់ផ្អើលបន្ទាប់ពីនៅក្នុងវីដេអូមួយ Yang Hyuk Suk បានឱ្យដឹងពីផែនការជម្រុះក្រុម BABYMONSTER ដែលនឹងត្រូវមានសមាជិកតិចជាង ៧នាក់ប៉ុណ្ណោះ។
ទោះជាយ៉ាងណា វីដេអូនៃបេក្ខភាពបានផុសឡើងជាហូរហែ ប៉ុន្តែលទ្ធផលយ៉ាងណានឹងសម្រេចនៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រសម្រាប់ក្រុមតារាចម្រៀងស្រីជំនាន់ក្រោយដែលត្រូវជ្រកក្រោមផលិតកម្ម YG បន្ទាប់ពីរាមច្បងសមាជិកក្រុម BLACKPINK៕
