×

សម្រស់ដែលគ្រប់គ្នាប្រាថ្នាចង់បាន Gigi Lai វ័យ ៥១ឆ្នាំទៅហើយតែនៅតែក្មេងខ្លាំងមិនសមនឹងវ័យ

ហុងកុង៖ ធ្លាប់ជាអតីតតារាសម្តែងដ៏ល្បីឈ្មោះមួយរូបប្រចាំ TVB តារាស្រី Gigi Lai តែងទទួលបានការកោតសរសើរពីរូបសម្រស់ក្មេងជាងវ័យរបស់នាងដែលគិតតាំងពីចូលប្រលូកក្នុងសិល្បៈរហូតមកដល់ពេលនេះ Gigi នៅតែស្រស់ស្អាតដដែល។

ស្ថិតក្នុងវ័យ ៥១ឆ្នាំទៅហើយតែ Gigi កំពុងធ្វើឱ្យអ្នកគាំទ្រចង់ដឹងរូបមន្តថែសម្រស់របស់នាងមិនតិចនាក់ឡើយ រហូតកាលពីពេលថ្មីៗនេះនាងបានផុស Story ឱ្យអ្នកគាំទ្រទស្សន៍ទាយពីបរិមាណទឹកដែលនាងញ៉ាំជារៀងរាល់ថ្ងៃមានចំនួនប៉ុន្មានលីត្រ?

ក្រោយពីបានផុសបែបនេះហើយ Gigi បានលើកយកចម្លើយរបស់អ្នកគាំទ្រម្នាក់ដែលបានទស្សន៍ទាយ ៤លីត្រក្នុងមួយថ្ងៃដោយតារាស្រីរូបនេះបានបញ្ជាក់ថាត្រឹមត្រូវ។ បរិមាណទឹកដែល Gigi បានញ៉ាំជារៀងរាល់ថ្ងៃបានក្លាយជាផ្នែកមួយជួយឱ្យសម្រស់តារាស្រីរូបនេះនៅតែក្មេងជាងវ័យ។

ទោះជាយ៉ាណា ការញ៉ាំទឹកច្រើនជ្រុលអាចប៉ះពាល់ដល់សុខភាពប៉ុន្តែត្រូវញ៉ាំឱ្យបានត្រឹមត្រូវបានរយៈការគណនាទម្ងន់ដើម្បីកុំឱ្យមានផលប៉ះពាល់ដល់សុខភាពផងដែរ។ ដូចនេះជាការសន្មត់ប្រសិន Gigi មានគីឡូប្រមាណ ៥០គីឡូក្រាម បានន័យថាទឹកដែលនាងចាំបាច់ត្រូវញ៉ាំគឺមានចន្លោះពី ១.៧ ទៅ ៣.៤ លីត្រក្នុងមួយថ្ងៃ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង