×

កូនអ្នកណាបែបនេះខ្លះ? អ្នកគ្រូដាក់លំហាត់ម៉ោងគំនូរឱ្យធ្វើក្រោមប្រធានបទ “គូររូបម្តាយកំពុងគេង” លទ្ធផលចេញមកសើចគាំង

កម្សាន្ត៖ រូបភាពមួយចំនួនរបស់សិស្សតូចៗធ្វើលំហាត់ដែលគ្រូពួកគេបានដាក់ឱ្យម៉ោងគំនូរក្រោមប្រធានបទ “គូររូបម្តាយកំពុងគេង” កំពុងធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមទប់សើចមិនជាប់បន្ទាប់ពីលទ្ធផលចេញមកហួសការស្មាន។

ជាមួយនឹងការបកស្រាយទៀតសោត រូបគំនូរទី១របស់សិស្សប្រុសម្នាក់បានគូរ និងមានសរសេរអក្សរចំណាំដើម្បីចៀសវាងមើលមិនយល់ និងពន្យល់រូបមានផ្កាជាច្រើននៅលើគំនូរថា នេះគឺជាសម្លៀកបំពាក់ដែលម៉ាក់ធ្លាប់ស្លៀកនៅផ្ទះ។

ក្រលេកទៅមើលរូបទី២វិញ សិស្សម្នាក់បានគូររូបម្តាយរបស់ខ្លួនគេងដណ្តប់ភួយ និងមានសក់វែងអន្លាយផងនោះ សិស្សរូបនោះបានពន្យល់ថាម្តាយរបស់គេរាល់ពេលគេងគឺចូលចិត្តទាញសក់របស់គាត់ទៅម្ខាងបែបនេះ។

រីឯរូបគំនូរទី៣វិញ សិស្សម្នាក់បានគូរពាសពេញក្រដាសឱ្យចេញជារូបភាពហើយរូបគេបានសរសេរបញ្ជាក់ថា “មើលចុះ! នេះគឺជាម៉ាក់របស់ខ្ញុំ គាត់កំពុងគេងនៅក្នុងបន្ទប់គេង”។ គួរបញ្ជាក់ដែរថា រូបទាំងនេះត្រូវបានគ្រូរបស់ពួកគេចែករំលែកចូលក្នុងបណ្តាញសង្គមដោយមានមហាជនជាច្រើនបានផ្ទុះសំណើច និងសរសើរថាគួរឱ្យស្រលាញ់ ពូកែស្រមៃ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង