×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ក្រុមU20នារីកម្ពុជានឹងប៉ះមីយ៉ាន់ម៉ា ក្នុងការប្រកួតវគ្គជម្រុះជុំទីមួយAFC U20 Woman’s Asian Cup

ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាអាយុក្រោម២០ឆ្នាំ នឹងត្រូវជួបជាមួយក្រុមបាល់ទាត់ជម្រើសជាតិនារីមីយ៉ាន់ម៉ាអាយុក្រោម២០ឆ្នាំ ក្នុងការប្រកួតជម្រុះជុំទីមួយ ដើម្បីឈានទៅព្រឹត្តិការណ៍ AFC U20 Woman’s Asian Cup ឆ្នាំ២០២៤ នៅប្រទេសអ៊ូបេគីស្ថាន។

ការប្រកួតនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៤រសៀល នៅកីឡដ្ឋានស្មាត អ.អេស.អិន។ កម្ពុជា បានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះសម្រាប់វគ្គជម្រុះជុំទីមួយ ក្នុងពូល G ចាប់ពីថ្ងៃទី៨ ដល់ ១២ ខែមីនា ឆ្នាំ២០២៣។

ជាលើកទីមួយដែលបាល់ទាត់នារីកម្ពុជា ធ្វើជាម្ចាស់ផ្ទះ លោក ប្រាក់ វុទ្ធី គ្រូបង្វឹករបស់ក្រុមកម្ពុជា បាននិយាយថា ការប្រកួតនេះនឹងមិនងាយស្រួលទេ ប៉ុន្តែអ្វីៗក៏អាចកើតឡើងបានដែរ។ លោកជឿថាក្រុមរបស់គាត់នឹងអាចទទួលបានលទ្ធផលល្អ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង