×

Donnie Yen ស្នើឱ្យមានគោលនយោបាយទាក់ទាញការវិនិយោគក្នុងភាពយន្តដែលបង្ហាញពីក្បាច់គុនចិន

កម្សាន្ត៖ Donnie Yen ដែលជាតារាល្បីឈ្មោះក្នុងភាពយន្តដែលមានឈុតឆាកសម្តែងក្បាច់គុនចិនកន្លងមក បានធ្វើការស្នើសុំឱ្យមានគោលនយោបាយកាន់តែប្រសើរដើម្បីទាក់ទាញក្រុមអ្នកបណ្តាក់ទុនឱ្យវិនិយោគលើភាពយន្តដែលបង្ហាញពីក្បាច់គុនចិនដោយសារការបង្ហាញទាក់ទងនឹងក្បាច់គុនចិនកាន់តែធ្លាក់ចុះជាលំដាប់ ដូចនេះយើងត្រូវការអ្នកបណ្តាក់ទុនដើម្បីផលិតករអាចផលិតភាពយន្តដែលបូកបញ្ចូលក្បាច់គុនចិនឱ្យមានភាពល្បីរន្ទឺ។

Donnie Yen បានឱ្យដឹងថា រាល់ពេលសម្តែងភាពយន្តនៅហូលីវូដលោកតែងសង្កេតមើលសាច់រឿងមុនគេថាតើវាជាប្រភេទសាច់រឿងធម្មតា ឬ ជាប្រភេទសាច់រឿងដែលមិនគោរពដល់វប្បធម៌របស់ចិន។ រឿងភាគច្រើនដែល Yen បានសម្តែងតែងបង្ហាញពីអត្តសញ្ញាណជាតិចិនដោយលោកបានបញ្ជាក់ថា៖ “តាមរយៈការសម្តែង វាជាយាន្តដ៏ល្អបំផុតសម្រាប់បង្ហាញឥទ្ធិពលទៅកាន់ទស្សនិកជនជុំវិញពិភពលោកបានដឹងពីវប្បធម៌របស់ខ្លួន”៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង