×

ប្រហែលនឹកគូដណ្តឹងខ្លាំងណាស់ហើយមើលទៅគ្រាន់តែ Kim មកដល់ប្រទេសវិញភ្លាម Mark ញញឹមបិទមាត់មិនជិត

ថៃ៖ ដោយសារជាប់បំពេញការងារនៅប្រទេសបារាំងតារាសម្តែង Kimberley ត្រូវបង្ខំចិត្តនៅឆ្ងាយពី Mark Prin មួយរយៈ។ គ្រាន់តែដល់ថ្ងៃដែល Kim ត្រូវត្រលប់មកវិញភ្លាម Mark មិនចាំយូរស្ទុះទៅទិញផ្កាមួយបាច់យ៉ាងស្រស់ស្អាតចាំទទួលអនាគតភរិយាបណ្តូលចិត្តមួយរំពេច។

មិនត្រឹមតែប៉ុណ្ណោះ Mark ថែមទាំងបាននាំ Kim ទៅញ៉ាំអាហារដែលនាងប៉ងទុកតាំងពីនៅបាំរាំងភ្លាមជាការបំពេញពេលវេលាដែលនៅឆ្ងាយគ្នាប៉ុន្មានថ្ងៃនេះ ដែលចាត់ទុកជាពេលវេលាដ៏ផ្អែមល្ហែមឃើញហើយពិតជាកក់ក្តៅជំនួញគូនេះជាខ្លាំង។

Mark និង Kim បានក្លាយជាគូស្នេហ៍ដែលទទួលបានការគាំទ្រខ្លាំងដែលចំណងស្នេហ៍អ្នកទាំង២មិនដែលលេចឮបញ្ហារកាំរកូសគ្នាឡើយ ផ្ទុយទៅវិញមានតែភាពផ្អែមល្ហែមនឹងគ្នាខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃរហូតធ្មេចបើកៗ ថ្ងៃមង្គលការរបស់អ្នកទាំង២ក៏កាន់តែខិតជិតមកដល់ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង