×

មកមើលសម្រស់ម្តាយធំ មុន្នីរតន៍ ក្នុងរឿង “និស្ស័យស្នេហ៍បេះដូង៤” ម្តងមើលថាស្រស់ស្អាតកម្រិតណា

ភ្នំពេញ៖ មុន្នីរ័ត្ន គឺជាតួអង្គភរិយាទី១ របស់លោក សុវត្ថិ ក្នុងរឿង “និស្ស័យស្នេហ៍បេះដូង” ដែលកំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃចន្ទ ដល់ ព្រហស្បតិ៍ ចាប់ពីម៉ោង ៧-៨ យប់ ដែលសាច់រឿងបានឆ្លុះបញ្ចាំងពីជីវិតរស់នៅនាសម័យអាណានិគមបារាំង បានទស្សនាហើយប្រាកដជាជក់ចិត្តដិតអារម្មណ៍មិនខាន។

តួអង្គនីមួយៗសុទ្ធសឹងតែមានសមត្ថភាពក្នុងការសម្តែងបានយ៉ាងល្អ។ ក្រឡេកទៅចាប់អារម្មណ៍តួអង្គម្តាយធំ មុន្នីរ័ត្ន វិញត្រូវខាំមាត់សង្កត់ចិត្តក្រោយមានវត្តមានភរិយាទី២ និងកូនស្រីរបស់ស្វាមីខ្លួនចូលមកជ្រកក្រោមដំបូលផ្ទះជាមួយដែលតួអង្គរូបនេះសម្តែងដោយស្រីស្អាត ស៊ុន យ៉ានិច។

ទោះក្នុងរឿង “និស្ស័យស្នេហ៍បេះដូង៤” តារាស្រីរូបនេះ សម្តែងជាតួអង្គម្តាយក៏ពិតមែន ប៉ុន្តែបើក្រលេកមើលពីរូបសម្រស់ពិតវិញ ស៊ុន យ៉ានិច មិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានកម្ពស់ខ្ពស់ស្រលះទៀតផង។

កម្ពស់ និងរូបសម្រស់ស្រស់ស្អាតបែបនេះ បានជំរុញឱ្យ ស៊ុន យ៉ានិច ទទួលបានទីផ្សារជាតារាបង្ហាញម៉ូតផងដែរ។ ជាមួយនឹងទេពកោសល្យសម្តែងបន្ថែមរឹតតែធ្វើឱ្យតារាស្រី យ៉ានិច កាន់តែក្តោបបានទីផ្សារនៅលើវិថីសិល្បៈដែលកំពុងទទួលបានកេរ្តិ៍ឈ្មោះលេចធ្លោខ្លាំងឡើងៗ។ ចង់ដឹងថា ស៊ុន យ៉ានិច ស្រស់ស្អាតប៉ុណ្ណាតោះទៅទស្សនារូបភាពទាំងអស់គ្នា៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង