×

មិនបកស្រាយចំពោះពាក្យចចាមអារ៉ាមអ្វីទាំងអស់ ប៉ុន្តែព័ស្តុតាងជាច្រើនបញ្ជាក់ថា Huang Xiaoming មានទំនាក់ទំនងស្នេហាថ្មីក្រោយលែងលះបាន ៤ខែ

ចិន៖ បន្ទាប់ពីចែកផ្លូវគ្នាជាមួយ Angelababy បាន៤ខែ តារាសម្តែង Huang Xiaoming ត្រូវបាន Vlogger ម្នាក់បើកកកាយរឿងរបស់លោកដោយភ្ជាប់ជាមួយព័ស្តុតាងមួយចំនួនដែលលោកកំពុងមានទំនាក់ទំនងជាមួយតារាបណ្តាញសង្គមដ៏ល្បីម្នាក់ឈ្មោះ Ye Ke ដែលរូបភាពមួយសន្លឹករបស់នាងថតនៅផ្ទះ Xiaoming ក្រោយលោកលែងលះជាមួយ Angelababy បាន ១ខែទៀតផង។ ប៉ុន្តែទោះជាមានការផ្ទុះឡើងនូវពាក្យលេចឮទាំងនោះក៏ដោយក៏ Xiaoming នៅតែរក្សាភាពស្ងៀមស្ងាត់មិនបកស្រាយអ្វីទាំងអស់។

រហូតមកដល់ពេលនេះ គ្រប់គ្នាកំពុងសង្ស័យថា Ye Ke ត្រូវបានគ្រួសាររបស់តារាសម្តែងប្រុស Huang Xiaoming ទទួលស្គាល់ដែលអ្នកទាំង២ក៏បានរស់នៅផ្ទះជាមួយគ្នាផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនិយមលេងបណ្តាញសង្គមបានចាប់អារម្មណ៍ចានដែល Xiaoming បានផុសរូបមួយសន្លឹកជាមួយម្តាយកាលពីថ្ងៃទី០៨ ខែមិនា ម្សិលមិញដូចគ្នាទៅនឹងចានដែល Ye Ke បានផុសកាលពីប៉ុន្មានថ្ងៃផងដែរ។

រូបភាពដែលអ្នកទាំង២បានចំណាយពេលក្នុងថ្ងៃចូលឆ្នាំចិន និងរូបភាពណាត់ជួបគ្នាមួយចំនួនត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសបង្ហាញជាហូរហែ មិនត្រឹមតែប៉ុណ្ណោះក៏លេចឮដំណឹងថាអ្នកទាំង២ មានគម្រោងរៀបការជាមួយគ្នាទៀតផង៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង