×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Real Madrid គ្រោងចែចូវ Erling Haaland ពីMan City

Real Madrid កំពុងពិចារណាលើការដោះដូរមួយដើម្បីនាំយកខ្សែប្រយុទ្ធ Erling Haaland របស់ Manchester City នៅចុងបញ្ចប់នៃរដូវកាលនេះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Independent ។

Real Madrid ដែលជាម្ចាស់ពានរង្វាន់ Champions League រដូវកាលមុន កំពុងសម្លឹងមើល Haaland ជាអ្នកជំនួសខ្សែប្រយុទ្ធ Karim Benzema ដែលមានអាយុ ៣៥ ឆ្នាំទៅហើយ។ នេះគឺជាផ្នែកមួយនៃផែនការរយៈពេលវែងរបស់ក្រុមយក្សអេស្ប៉ាញ ក្នុងការនាំយកកីឡាករជំនាន់ថ្មីមកកាន់កីឡដ្ឋាន Santiago Bernabeu របស់ពួកគេ។

ពីមុនខ្សែប្រយុទ្ធ Kylian Mbappe ស្ថិតក្នុងរ៉ាដាចង់បានរបស់ Real Madrid ប៉ុន្តែសាមីកីឡាករ បានសម្រេចចិត្តបន្តស្នាក់នៅក្លិប Paris Saint-Germain ដែលបានធ្វើឱ្យលោក Florentino Perez លោកក្រុមស្ដេចស ងាកទៅចាប់អារម្មណ៍កីឡាករផ្សេងទៀតសម្រាប់រដូវកាលក្ដៅខាងមុខ។

ទោះជាយ៉ាងណា Haaland សញ្ជាតិន័រវែសដែលមានវ័យ២២ឆ្នាំ ត្រូវបានរាយការណ៍ថា កំពុងរីករាយក្នុងការប្រកបអាជីពនៅក្លិបមកពីក្របខណ្ឌ Premier League ដែលរូបគេបានស៊ុតបញ្ចូលទី២៧គ្រាប់ ក្នុង២៥ប្រកួតចាប់តាំងពីផ្ទេរពី Dortmund ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង