×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

បានបណ្តែតអារម្មណ៍ជាមួយបទចម្រៀងពីរោះៗពី “Saturday Night Live let’s Party” ហើយថែមទាំងបានទស្សនាសៀកពីកម្មវិធីសប្តាហ៍នេះទៀត

ភ្នំពេញ៖ ធ្មេចបើកៗចុងសប្តាហ៍បានមកដល់ទៀតហើយ រីឯកម្មវិធីសប្បាយៗ “Saturday Night Live let’s Party” ក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើអារម្មណ៍ទស្សនិកជនបានទស្សនាកម្សាន្តផងដែរ។

ជាមួយកម្មវិធីទស្សនិកជន នឹងបានបណ្តែតអារម្មណ៍តាមរយៈបទចម្រៀងពីរោះៗពីតារាចម្រៀងប្រុសស្រីទាំងបទមនោសញ្ចេតនា និងបទចម្រៀងរ៉េបជាដើម ដែលនឹងនាំអារម្មណ៍ទស្សនិកជនបានសប្បាយៗជាមួយកម្មវិធីកម្សាន្តមួយនេះ។

លើសពីនេះទៅទៀត លោកអ្នកនឹងបានសើចសប្បាយជាមួយក្រុមកំប្លែង និងការសម្តែងសៀកពីលោកគ្រូសូឡូដែលនឹងញ៉ាំងកម្មវិធីទាំងមូលឱ្យកាន់តែប្លែកជាងមុនទ្វេដង និងជឿថាលោកគ្រូប្រាកដជាមានអ្វីថ្មីប្លែកសម្រាប់បង្ហាញជូនដល់ទស្សនិកជនបានទស្សនាក្នុងកម្មវិធី “Saturday Night Live let’s Party” មិនខាន។

ដូចនេះកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាការផ្សាយផ្ទាល់ពីស្ថានីយទូរទស្សន៍ CTN និងអាចចូលទស្សនាដោយសេរីរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីវេលាម៉ោង ៦-៨ យប់តទៅ៕

ទស្សនាវីដេអូខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង