×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Casemiro នឹងត្រូវអវត្តមាន៤ប្រកួតដោយសារទទួលកាតក្រហមជាលើកទី២ក្នុងរដូវកាលនេះ

ខ្សែបម្រើ Casemiro របស់ Manchester United នឹងជាប់បម្រាម៤ប្រកួត បន្ទាប់ពីត្រូវបានបណ្តេញចេញក្នុងការប្រកួតក្របខណ្ឌ Premier League រវាងក្រុមManchester United ជាមួយ Southampton ដែលបានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នាដោយគ្មានគ្រាប់បាល់ កាលពីថ្ងៃអាទិត្យកន្លងទៅ។

Casemiro ទទួលបានកាតក្រហមក្នុងវគ្គទី១ អំឡុងការប្រកួតនៅកីឡដ្ឋាន Old Trafford សម្រាប់ការបង្កកំហុសទៅលើកីឡាករ Carlos Alcaraz របស់ Southampton ។ លោកអាជ្ញាកណ្តាល Anthony Taylor បានផ្ដល់ការក្រហមទៅលើកីឡាករប្រេស៊ីល បន្ទាប់ពីគាត់បានរត់ទៅពិនិត្យលើអេក្រង់ VAR ។

Casemiro បានទទួលកាតក្រហមម្ដងរួចហើយនៅក្នុងក្របខណ្ឌ Premier League នៅរដូវកាលនេះ អំឡុងជ័យជម្នះ ២-១ លើក្រុម Crystal Palace កាលពីថ្ងៃទី៤ ខែកុម្ភៈ។ វាមានន័យថា រូបគេ នឹងត្រូវជាប់បម្រាម ៣ប្រកួតសម្រាប់កាតក្រហមទីពីរ និងបន្ថែម ១ប្រកួតទៀតដោយសារកាតក្រហមទីមួយ។

Casemiro នឹងខកខានការប្រកួត FA Cup របស់ Man United ជាមួយ Fulham នៅថ្ងៃទី១៩ ខែមីនា។ កីឡាករវ័យ ៣១ឆ្នាំរូបនេះ ក៏នឹងមិនមានវត្តមានសម្រាប់ការប្រកួតក្របខណ្ឌ Premier League របស់ Man United ទល់នឹង Newcastle United, Brentford និង Everton ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង