×

សម្តែងរឿងលើកនេះសង្ស័យ Park Sung Hoon លួចចាប់ចិត្តលើ Song Hye Kyo ហើយទើបផុសរូបដាក់ Caption សុទ្ធតែបេះដូងពណ៌ស

កូរ៉េខាងត្បូង៖ ក្រលេកទៅមើលបន្ទាប់ពីបានបញ្ចប់ការថតរឿង The Glory រួចមក Park Sung Hoon បានខំប្រឹងចែករំលែក Poster ដើម្បីផ្សព្វផ្សាយរឿងមួយនេះដែលលោកមានឱកាសបានសម្តែងជាមួយតារាស្រីលំដាប់ប្រទេស Song Hye Kyo ផងដែរ។ ប៉ុន្តែរូបមួយដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាងគេនោះគឺ រូបស្និទ្ធិស្នាលជាមួយ Song Hye Kyo តែ២នាក់ដោយ Caption ដែលលោកបានសរសេរនោះមានតែរូបបេះដូងពណ៌សមួយប៉ុណ្ណោះ។

ចំណុចមួយនេះបានធ្វើឱ្យគ្រប់គ្នាសង្ស័យថាតារាសម្តែងទាំង២រូបនេះកំពុងមានទំនាក់ទំនងស្នេហានឹងគ្នាស្ងាត់ៗផងដែរ។ អ្នកគាំទ្រមួយចំនួនបានបញ្ចេញមតិថា ទំនាក់ទំនងរវាងអ្នកទាំង២មិនមានអ្វីលើសពីការរាប់អានគ្នាដូចបងប្អូនឡើយ ព្រោះមើលទៅជាការផុសរូបបែបមិត្តភាពធម្មតាៗប៉ុណ្ណោះ។

ទន្ទឹមនឹងគ្រប់គ្នាមានចម្ងល់បែបនេះ Park Sung Hoon និង Song Hye Kyo មិនបានចេញមុខបកស្រាយអ្វីទាំងអស់ ទោះជាយ៉ាងណាសម្រាប់អ្នកគាំទ្រតារាស្រីត្រកូល Song សង្ឃឹមថានាងនឹងអាចជាសះស្បើយពីរបួសដែលបានលែងលះជាមួយ Song Joong Ki ដោយគ្រប់គ្នាទន្ទឹងរង់ចាំថ្ងៃដែលនាងប្រកាសទំនាក់ទំនងស្នេហាថ្មីជាផ្លូវការផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង