×

Cecilia Cheung ទទួលបានការកោតសរសើរថារួសរាយ និងងាយចុះសម្រុងពេញៗមាត់ពីអ្នកគាំទ្រ

ហុងកុង៖ ក្នុងដំណើរកម្សាន្តជាមួយកូនៗ៣នាក់ Cecilia Cheung ត្រូវបានអ្នកគាំទ្រម្នាក់ប្រុសផុសរូប Selfie ជាមួយដោយសរសើរតារាស្រីរូបនេះពេញៗមាត់ថាមានអត្តចរិតរួសរាយ និងងាយចុះសម្រុងជាមួយបំផុត។

Cecilia Cheung គឺជាតារាស្រីដ៏មានប្រជាប្រិយភាពម្នាក់ដែលទទួលបានការគាំទ្រខ្ពស់។ ជាក់ស្តែងសូម្បីនៅពេល Live លក់ផលិតផលនៅលើបណ្តាញសង្គមបើទោះជាមិនសូវចេះនិយាយស្តីយ៉ាងណាក៏ដោយ ក៏អ្នកគាំទ្រនាំគ្នាសម្រុកទិញរហូតធ្វើឱ្យទំនិញលក់ចេញអស់មិនតិចឡើយត្រឹមរយៈពេល១ម៉ោង។

គួររំឮកថា Cecilia Cheung ជាអតីតភរិយាតារាប្រុស Nicholas ដែលអ្នកទាំងពីរ សម្រេចបញ្ចប់ចំណងអាពាហ៍ពិពាហ៍ជាផ្លូវការកាលពីឆ្នាំ២០១២ បន្សល់កូនប្រុស២នាក់។ រហូតដល់ឆ្នាំ២០១៨ Cecilia Cheung បានផ្តល់កំណើតឱ្យកូនប្រុសម្នាក់ទៀត។ ប៉ុន្តែចំពោះឪពុករបស់កូនទី៣នេះត្រូវបាន Cecilia លាក់បាំងជិតឈឹងរហូតមកដល់ពេលនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង