
ភ្នំពេញ៖ កាន់តែជោគជ័យនឹងមុខជំនួញ ការងារសិល្បៈត្រូវបាន អ៊ីងអ៊ីង បោះបង់ចោលទាំងស្រុងដែលពេលនេះជីវិតរបស់តារាស្រីរូបនេះកាន់តែជោគជ័យឡើងជាលំដាប់។ ពីមួយថ្ងៃទៅមួយថ្ងៃ អ៊ីងអ៊ីង កាន់តែប្រែរូបសម្រស់ខ្លាំងឡើងរហូតអ្នកគាំទ្រមួយចំនួនអាចនឹងមើលនាងមិនស្គាល់ក៏ថាបាន។
មិនត្រឹមតែជោគជ័យលើមុខជំនួញប៉ុណ្ណោះទេតែ អ៊ីងអ៊ីង ថែមទាំងរកបានអ្នកស្អំបេះដូងជាបុរសសង្ហារម្នាក់ដែលកំពុងតែមានភាពល្អូកល្អឺនជាមួយគ្នាថែមទៀតផងដែលពេលនេះទាំងមុខជំនួញ និងស្នេហាទទួលបានជោគជ័យទន្ទឹមគ្នាតែម្តង។ ចង់ដឹងថា អ៊ីងអ៊ីង ប្រែប្រួលខ្លាំងប៉ុណ្ណាតោះទៅទស្សនារូបភាពទាំងអស់គ្នា៕


