
ចិន៖ ធ្លាប់ទទួលបានបទពិសោធន៍ធ្ងន់ធ្ងរដោយសារគេចពន្ធរហូតការងារក្នុងសិល្បៈត្រូវរបូតបាត់ទាំងស្រុងរយៈពេល ៣ឆ្នាំធ្វើឱ្យតារាសម្តែង Fan Bingbing ខំប្រឹងលក់ទំនិញតាមអនឡាញដើម្បីជីវភាព និងត្រូវរកប្រាក់ដើម្បីបង់ថ្លៃផាកពិន័យខ្ទង់លានដុល្លារថែមទៀតផង។

ទោះជាកេរ្តិ៍ឈ្មោះធ្លាក់ចុះហៅលែងឮយ៉ាងណាក៏ដោយ ប៉ុន្តែដោយសារទឹកចិត្តស្រលាញ់សិល្បៈខ្លាំងពេកទើបធ្វើឱ្យតារាស្រីរូបនេះនៅតែខំប្រឹងឈ្មុសឈ្មុលរកវិធីដើម្បីជ្រៀតចូលសិល្បៈបន្តិចម្តងៗរហូតមកដល់ពេលនេះ Fan Bingbing អាចត្រលប់មកឈរជើងលើសិល្បៈវិញហើយថែមទាំងទទួលបានឱកាសការងារសម្តែងឱ្យផលិតកម្មនៅប្រទេសកូរ៉េ និងវត្តមានចូលរួមក្នុងកម្មវិធីធំៗជាច្រើនលំដាប់ពិភពលោកផងដែរ។

សម្រស់តារាស្រីរូបនេះបានជះឆ្វាចពេញកម្មវិធីដែលធ្វើឱ្យសិល្បករឯទៀតមិនងាកមើលមិនបាន។ ទន្ទឹមនឹងការងារសិល្បៈបានត្រលប់មកប្រក្រតីហើយនោះ ក្រលេកទៅមើលពីជីវិតស្នេហារបស់នាងក៏កំពុងស្រស់បំព្រងជាមួយគូស្នេហ៍ថ្មីដែលស្រលាញ់ថ្នាក់ថ្នមនាងជាខ្លាំង។
ចង់ដឹងថា ការវិលត្រលប់មកសិល្បៈយ៉ាងពេញទំហឹងនេះ Fan Bingbing នៅតែអាចរក្សាសម្រស់បានលេចធ្លោខ្លាំងប៉ុណ្ណាតោះទៅមើលរូបភាពទាំងអស់គ្នា៕
