
ភ្នំពេញ៖ ជាកូនប្រុសតែម្នាក់ក្នុងផ្ទះប៉ុន្តែ ប្រាថ្នា មិនដែលធ្វើខ្លួនឱ្យមានប្រយោជន៍សម្រាប់ឪពុកទុកចិត្តអាចពឹងពាក់បានឡើយ។ ផ្ទុយទៅវិញកូនប្រុសរូបនេះបែរជាមួយថ្ងៃៗដើរទាត់តែខ្យល់បើទោះជាឪពុកទទូចចង់នាំដើរតាមដើម្បីឱ្យស្វែងយល់ដឹងពីរបៀបធ្វើជំនួញក៏មិនព្រម។

រហូតលោក សុវត្ថិ ធ្លាក់ខ្លួនឈឺដោយសារចោរប្លន់ចាក់របួសធ្ងន់មិនអាចធ្វើអ្វីបាន និងត្រូវជាប់បំណុលវ័ណ្តកក្រោមស្នាដៃភរិយាទី១ ទៀតនោះទើបត្រូវបង្ខំចិត្តលក់ដី និងគ្រឿងអលង្ការមួយចំនួនដើម្បីដោះបំណុល និងសងប្រាក់ខែដែលជំពាក់កម្មករ និងបារបម្រើក្នុងផ្ទះរយៈពេល ២ខែទៀតផង។
ប៉ុន្តែអ្វីដែលធ្វើឱ្យលោក សុវត្ថិ អស់សង្ឃឹមចំពោះប្រាថ្នាខ្លាំងនោះគឺ ដីដែលមនុស្សជាច្រើនដណ្តើមគ្នាចង់បានដោយអាចលក់បានតម្លៃខ្ពស់បែរជា ប្រាថ្នា បានប្រាក់មកវិញចំនួនតិចតួចបំផុត។ មិនដឹងថា ប្រាក់មួយចំនួនតូចនោះជាប្រាក់បានពីការលក់ដីបានតម្លៃទាប ឬ ដោយសារ ប្រា្នថា យកប្រាក់ទៅលេងល្បែងស៊ីសងអស់នោះឡើយ។
ចង់ដឹងថា តើលោកសុវត្ថិនឹងរកវិធីអ្វីដើម្បីដោះបំណុលដែលកំពុងជំពាក់គេជុំទិសបានខណៈភរិយាទី១ និងកូនៗហាក់ចង់យករួចតែខ្លួនបែបនេះ? រឿង “និស្ស័យស្នេហ៍បេះដូង៤” មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង ៧-៨យប់តទៅនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់៕



តំណភ្ជាប់វីដេអូ៖ https://fb.watch/jg0zEBE98W/