×

កុំភ្លេចណា៎អ្នកកំពត! មកទស្សនាផ្ទាល់នូវទស្សនីយភាពសប្បាយរីករាយនៃកម្មវិធី “Anchor សំណើចតាមភូមិ” នៅល្ងាចថ្ងៃសុក្រនេះ

ជួបគ្នាសាជាថ្មីជាមួយកម្មវិធី “Anchor សំណើចតាមភូមិ” ដែលនឹងផ្ដល់ជូននូវភាពសប្បាយរីករាយមិនចេះជិនណាយជូនដល់ពុកម៉ែបងប្អូន នៅបរិវេណតារាងបាល់ទាត់ ភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត នៅថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៥ល្ងាចតទៅ។

នៅសប្ដាហ៍នេះ ពុកម៉ែបងប្អូននៅខេត្តកំពត នឹងបានជួបជាមួយក្រុមកំប្លែងពីកម្មវិធី “Anchor សំណើចតាមភូមិ” រួមមាន ពូ ណុយ, ដួង កែវ និង ណុក ណុក ព្រមទាំងវត្តមានរបស់តារាចម្រៀងនិងតារាកិត្តិយសជាច្រើនរូបទៀត ដើម្បីផ្ដល់ផ្ទាំងទស្សនីយភាពដ៏សប្បាយរីករាយជូនដល់ទស្សនិកជន។

សូមអរគុណដល់ស្រាបៀរ Anchor ដែលជាអ្នកឧបត្ថម្ភផ្ដាច់មុខក្នុងកម្មវិធីនេះ។ ស្រាបៀរ Anchor មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរអាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍៩០ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ។

ស្រាបៀរ Anchor WHITE ផលិតឡើងយ៉ាងពិសេសពីអង្ករខេត្តបាត់ដំបង ផ្ដល់នូវរសជាតិកាន់តែស្រាលស្រទន់ ជាមួយកម្រិតជាតិអាល់កុល 4.5% ងាយស្រួលពិសា ស័ក្តិសមឥតខ្ចោះជាមួយអាហារ គ្រប់មុខ។

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង