×

តោះមកដឹងពីលក្ខន្តិកៈនៃការផ្ដល់ពិន្ទុក្នុងកម្មវិធីប្រកួតធ្វើម្ហូប “The Table For Two Cambodia”

ជាមួយនឹងគណៈកម្មការកាត់សេចក្ដីដែលមានបទពិសោធន៍លើវិស័យម្ហូបអាហារជាច្រើនឆ្នាំ បេក្ខជនដែលនឹងចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រកួតធ្វើម្ហូបដ៏អស្ចារ្យ “The Table For Two Cambodia” ត្រូវតែដឹងច្បាស់ពីលក្ខន្តិកៈនៃការផ្ដល់ពិន្ទុ ដើម្បីអាចងាយស្រួលនៅក្នុងការយកពិន្ទុពីគណៈកម្មការរបស់យើងបាន។

“The Table For Two Cambodia” ផ្តោតលើលក្ខន្តិកៈនៃការផ្ដល់ពិន្ទុចំនួន ៤ ពោលគឺ ការច្នៃប្រឌិត សោភ័ណភាព ពេលវេលា និង រសជាតិ។ ដូច្នេះ បេក្ខជនដែលអាចធ្វើបាននូវលក្ខន្តិកៈទាំងនេះ ប្រាកដជាអាចបន្ទន់ចិត្តគណៈកម្មការកាត់សេចក្ដីរបស់យើងក្នុងការផ្ដល់ពិន្ទុសម្រាប់ពួកគាត់។ ជួបជាមួយនឹងគណៈកម្មការកាត់សេចក្ដីទាំងពីររូបពោលគឺលោក ប៉ាន សុធា និងអ្នកនាង យុគ ចិន្តា ដែលសុទ្ធសឹងតែជាបុគ្គលដែលបានប្រឡូកក្នុងវិស័យម្ហូបអាហារនេះជាយូរឆ្នាំមកហើយ។

កុំភ្លេចណា៎ រង់ចាំទស្សនាកម្មវិធីប្រកួតធ្វើម្ហូប “The Table For Two Cambodia” ដែលនឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ចាប់ពីថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៨យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង