
ចិន៖ បន្ទាប់ពីផ្ទុះពាក្យចចាមអារ៉ាមពាក់រឿងនយោបាយមកតារាស្រី Zhao Wei ត្រូវបានហាមឃាត់ការងារក្នុងវិស័យសិល្បៈគ្រប់ច្រកល្ហកធ្វើឱ្យនាងបាត់មុខអស់មួយរយៈពេលធំផងដែរ។ គិតមកដល់ពេលនេះមានរយៈពេល ១៩ខែហើយដែលរឿងអាស្រូវបានផ្ទុះ រហូតក្នុងថ្ងៃកំណើតចូលវ័យ ៤៧ឆ្នាំរបស់នាង តារាស្រីរូបនេះបានលេចមុខជាលើកដំបូងនៅលើផេកបណ្តាញសង្គមដោយនាងបានរៀបរាប់ថា៖

“សួស្តីអ្នកទាំងអស់គ្នា ទោះបីថ្ងៃនេះជាថ្ងៃកំណើតរបស់ខ្ញុំ ប៉ុន្តែខ្ញុំគិតថាវាដូចជាថ្ងៃធម្មតាដែរ។ អរគុណដែលបានចងចាំថ្ងៃកំណើតរបស់ខ្ញុំ និងមិនចាកចេញពីខ្ញុំ ខ្ញុំបានទទួលសារជូនពរពីអ្នកទាំងអស់គ្នាហើយ រៀងរាល់ថ្ងៃសុទ្ធតែជាថ្ងៃល្អ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នារស់នៅដោយភាពរីករាយ មានសុខភាពល្អ និងទទួលបានក្តីស្រលាញ់”។
គួរបញ្ជាក់ដែរថា បន្ទាប់ពីប្រលូកក្នុងវិស័យសិល្បៈអស់រយៈពេលជាង ២០ឆ្នាំ និងចាប់ផ្តើមបណ្តាក់ទុនលើមុខជំនួញផងនោះ ទ្រព្យសម្បត្តិរបស់តារាស្រីរូបនេះមានចំនួនមហាសាលរហូតដល់ទៅ១០២លានដុល្លារឯណោះ៕
