×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

E-Sport កម្ពុជា ចុះអនុស្សារណៈយោគយល់ជាមួយក្រុមហ៊ុន MOONTON ក្នុងការរៀបចំការប្រកួតអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) និងក្រុមហ៊ុន MOONTON GAMES បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ក្នុងកិច្ចសហការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកពានរង្វាន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (Mobile Legends Bang Bang Southeast Asia Cup) នៅរាជធានីភ្នំពេញ។

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ធកីឡា អេឡិចត្រូនិកកម្ពុជា មានប្រសាសន៍ថា ការចុះហត្ថលេខានេះ ក្នុងបំណងបង្កើតមូលដ្ឋានគ្រឹះនៃភាពជាដៃគូរវាងសហព័ន្ធ និងក្រុមហ៊ុន MOONTON ហើយជាផ្នែក មួយនៃការរួមគ្នាក្នុងការអភិវឌ្ឍឧស្សាហកម្មកីឡាអេឡិចត្រូនិកក្នុងស្រុកនិងបង្កើតឱ្យ មានព្រឹត្តិការណ៍ថ្មីៗ បន្ថែមទៀតក្នុងប្រទេស សម្រាប់កីឡាករ កីឡាការិនីអាជីពកម្ពុជា។

ប្រធានសហព័ន្ធគូសបញ្ជាក់បន្ថែមថា អ្វីដែលគួរឱ្យចាប់អារម្មណ៍ នៅឆ្នាំ២០២៣នេះ MOONTON GAMES បានផ្តោតមកលើព្រះរាជាណាចក្រកម្ពុជា និងបានសហការជាមួយសហព័ន្ធ កីឡាអេឡិចត្រូនិកកម្ពុជា រៀបចំព្រឹត្តិការណ៍ដ៏ធំមួយនេះ នៅរាជធានីភ្នំពេញ ខណៈនៅកម្ពុជាមានកីឡាករ កីឡាការិនី និងអ្នកគាំទ្រលើវិញ្ញាសា Mobile Legends Bang Bang នេះយ៉ាងច្រើនសន្ធឹកសន្ធាប់។ ឱកាសធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ប្រកួត លំដាប់អន្តរជាតិដ៏ធំមួយនេះ គឺស្តែងឱ្យ ឃើញពីការអភិវឌ្ឍរបស់កម្ពុជានិយាយជារួម និងលើវិស័យកីឡាអេឡិចត្រូនិក និយាយដោយឡែក ដោយឈរលើមូលដ្ឋាននៃកត្តាសុខសន្តិភាព សុខសុវត្ថិភាពពេញបរិបូរណ៍ ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។

លោក Ray Ng ប្រធាន Esports Ecosystem នៃ ក្រុមហ៊ុន MOONTON Gamesបានបញ្ជាក់ថា ជោគជ័យនៃការប្រកួត MPL Cambodia បានជួយ ពង្រឹងលើការអភិវឌ្ឍវិស័យ Esports នៅកម្ពុជា។ «យើងខ្ញុំទន្ទឹងរង់ចាំនាំមកនូវព្រឹត្តិការណ៍ MSC 2023 ដើម្បីផ្តល់ឱកាសដ៏ អស្ចារ្យ បន្ថែមទៀតដល់អត្តពលិកកម្ពុជា ដែល មាន ទេពកោលសល្យ។ យើង ពិតជារីករាយ ក្នុងការបង្ហាញអត្តពលិកកម្ពុជាដ៏មានសក្តានុពលទៅ កាន់ ឆាកអន្តរជាតិ»។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ MSC ឆ្នាំ២០២៣ នេះនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ដែលជាការប្រកួតលក្ខណៈអាជីព (Pro Team) មានការចូលរួមពីក្រុមអាជីពចំនួន ១២ក្រុម មកពីកម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន វៀតណាម ឡាវ ថៃ អាម៉េរិកខាងជើង និងប្រទេសមជ្ឈិមបូព៌ា អាហ្រ្វិកខាងជើង និងតួកគី។ ចំពោះការចំណាយ គឺជាបន្ទុករបស់ក្រុមហ៊ុន MOONTON GAMES៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង