×

កេរ្តិ៍ឈ្មោះក៏អស់ ថ្លៃពិន័យគេចពន្ធក៏ច្រើនឥលូវ Zheng Shuang ត្រូវមកចាញ់ក្តីរឿងមួយនេះ និងត្រូវសងថ្លៃប៉ះប៉ូវទឹកប្រាក់ជិត ២០លានដុល្លារទៀត

ចិន៖ យោងតាមសារព័ត៌មាន ១៦៣បានចុះផ្សាយឱ្យដឹងថា តារាសម្តែងស្រី Zheng Shuang បានចាញ់ក្តីដោយត្រូវប៉ះប៉ូវសំណងឱ្យក្រុមហ៊ុននូវការខាតបង់ភាពយន្តចំនួន២ដែលនាងបានសម្តែងក្នុងរឿង “The Lover” និង “The Secret” ដែលទឹកប្រាក់ដែលនាងត្រូវបង់នោះមានចំនូន ១៧.២លានដុល្លារឯណោះ។

ខាងក្រុមហ៊ុនបានបញ្ជាក់ហេតុផលថា ដោយសារ Zheng Shuang ធ្វើឱ្យជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវទើបបណ្តាលឱ្យរឿង “The Lover” និងរឿង “The Secret” ដែលត្រូវចាក់ផ្សាយត្រូវផ្អាកបណ្តោះអាសន្នហើយទឹកប្រាក់ដែលបានចំណាយក្នុងការផលិតភាពយន្តនេះមានចំនួន ៣២លានដុល្លារឯណោះដូចនេះការផ្អាកមិនអាចចាក់ផ្សាយរឿងនេះបាន Zheng Shuang ត្រូវមានចំណែកទទួលខុសត្រូវដោយត្រូវប៉ះប៉ូវសំណង ១៧.២លានដុល្លារ។

គួររំឭកថា ក្រៅពីត្រូវបានវាយប្រហារពាក់ព័ន្ធរឿងអាស្រូវបោះបង់ចោលកូនខ្លួននៅសហរដ្ឋអាមេរិកហើយ Zheng Shuang ថែមទាំងត្រូវប្រឈមនឹងបញ្ហាគេចពន្ធរហូតរងការផាកពិន័យក្នុងទឹកប្រាក់ចំនួន ៤៦លានដុល្លារជាហេតុធ្វើឱ្យនាងត្រូវលក់អចលនទ្រព្យដែលមានដើម្បីបង់ថ្លៃផាកពិន័យ។

តាមមតិអ្នកគាំទ្រតារាស្រីរូបនេះបានចែករំលែកថា ផលិតករបានដាក់បន្ទុកលើ Zheng Shuang ខណៈរឿង “The Lover” មានផលលំបាកនឹងចាក់ផ្សាយដោយសារការរឹតបន្តឹងពីខាងភាគីកូរ៉េដែលមាន Lee Jong Suk ចូលរួមសម្តែង។

ចំណែកឯរឿង “The Secret” ក៏មានបញ្ហាដោយសារតួសម្តែងឯទៀតមានពាក់ព័ន្ធនឹងរឿងអាស្រូវ។ គួរបញ្ជាក់ថា ពេលនេះ Zheng Shuang កំពុងរស់នៅសហរដ្ឋអាមេរិក និងកំពុងសិក្សាផ្នែកច្បាប់ដើម្បីទាមទារសិទ្ធចិញ្ចឹមកូនដែលនឹងចាប់ផ្តើមតវ៉ាក្តីបន្តនៅថ្ងៃទី០៧ ខែមេសាខាងមុខផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង