×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

គ្រូ Man City ពន្យល់មូលហេតុប្តូរ Erling Haaland ចេញ ក្រោយរកបាន៥គ្រាប់ក្នុងជំនួបឈ្នះ RB Leipzig

ការប្រកួតជើងទី២នៃពានរង្វាន់ UEFA Champions League ខ្សែប្រយុទ្ធ Erling Haaland រកបាន៥គ្រាប់ម្នាក់ឯងជួយ Man City ឈ្នះ RB Leipzig ៧-០ បន្តឡើងវគ្គ៨ក្រុមចុងក្រោយ។

ជាការពិត ការប្រកួតនាទីលាន Etihad នោះ Erling Haaland បានស៊ុតបាល់ពិន័យ១១ម៉ែត្របើកឆាក នៅនាទី២២ មុនពេលបន្ថែម២គ្រាប់ទៀតនៅនាទី ២៤ និង នាទី៤៥ មុនចប់វគ្គទី១។

នៅវគ្គទី២ İlkay Gündoğan បានថែមគ្រាប់ទី៤សម្រាប់ Man City ហើយ Haaland បានបន្ថែម២គ្រាប់ទៀត នៅនាទី៥៣ និង នាទី ៥៧។ យ៉ាងណា ក្រោយរកបាន៥គ្រាប់ រួចហើយ Haaland ក៏ត្រូវបានប្តូរចេញ ជំនួសដោយ Julian Alvarez វិញ ដែលធ្វើឱ្យគេខកខានឱកាសរកបានគ្រាប់បាល់ទី៦នៅ UEFA Champions League ។

មកទល់ពេលនេះមិនទាន់មានកីឡាករណាម្នាក់អាចរកបាន៦គ្រាប់ក្នុងមួយប្រកួតនៅ UEFA Champions League នៅឡើយទេ។ ដោយឡែក គ្រាប់ទី៧ របស់ Man City បានកើតឡើងដោយ Kevin De Bruyne នៅនាទី៩០+២ មុនចប់ការប្រកួត។

សម្រាប់មូលហេតុ ប្តូរ Erling Haaland ចេញនោះ ត្រូវបានលោក Pep Guardiola គ្រូបង្វឹក Man City អះអាងថា ដើម្បីជៀសវាង Haaland មិនឱ្យមានភាពធុញទ្រាន់ក្នុងអាជីពរបស់គេ។

លោក Pep បានឱ្យដឹងបែបនេះថា៖ “បើសិនជា Haaland សម្រេចបាននូវកំណត់ត្រាដ៏អស្ចារ្យនេះនៅអាយុ ២២ ឬ ២៣ ឆ្នាំ វានឹងធ្វើឱ្យជីវិតរបស់គេធុញទ្រាន់។ ដូច្នេះឥឡូវ គេមានគោលដៅធ្វើវាទៅថ្ងៃអនាគត។ នោះហើយជាមូលហេតុដែលខ្ញុំប្តូររូបគេចេញ។ មួយវិញទៀត ខ្ញុំចង់ឱ្យមានកីឡាករផ្សេងទៀត អាចមានឱកាសលេងបានច្រើនបំផុតតាមអាចធ្វើបាន។”

ទោះជាមិនអាចសាងកំណត់ត្រាជាកីឡាករដែលអាចរកបាន៦គ្រាប់ក្នុងមួយប្រកួតនៅ UEFA Champions League ពិតមែន ប៉ុន្តែ Haaland បានបង្កើតកំណត់ត្រានានាជាច្រើនទៀតដែរគឺរូបគេបានក្លាយជាកីឡាករលឿននិងក្មេងជាងគេរកបាន៣០គ្រាប់នៅ UEFA Champions League បំបែកកំណត់ត្រារបស់ខ្សែប្រយុទ្ធ Kylian Mbappe។

គេក៏បានក្លាយជាកីឡាករក្មេងជាងគេអាចរកបាន៥គ្រាប់ក្នុងមួយប្រកួតនៅ UEFA Champions League ចូលរួមជាមួយ Lionel Messi និងខ្សែប្រយុទ្ធប្រេស៊ីល Luiz Adriano ដែលធ្លាប់ធ្វើបានគ្រាប់បាល់ដូចគ្នា។

Haaland វ័យ២២ឆ្នាំ ពេលនេះរកបាន៣៩គ្រាប់ក្នុងរដូវកាលនេះគិតគ្រប់កម្មវិធីប្រកួត ក្លាយជាកីឡាករ Man City ដំបូងដែលឈានដល់តួលេខនេះក្នុងរដូវកាលតែមួយ។

កាលពីជើងទីមួយក្នុងទឹកដីប្រទេសអាល្លឺម៉ង់ Man City បានប្រកួតស្មើគ្នា ១-១ ជាមួយ RB Leipzig។ ដូច្នេះសរុបទាំងពីរជើង Man City យកឈ្នះ ៨-១ ដើម្បីបន្តឡើងវគ្គ៨ក្រុមចុងក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង