×

តារាក្នុងដួងចិត្តអ្នកណាខ្លះ? Selina រំភើបស្ទើរហោះពេលដឹងថាមានផ្ទៃពោះ

តៃវ៉ាន់៖ ធ្លាប់តែលាក់មុខមិត្តប្រុសវ័យ ៣៤ឆ្នាំរាល់ពេលផុសរូបម្តងៗ ប៉ុន្តែលើកនេះ Selina Jen ដាច់ចិត្តបង្ហាញមុខមិត្តប្រុសរបស់នាងជាផ្លូវការក្រោយតារាស្រីរូបនេះប្រកាសថានាងកំពុងពរពោះកូន ១២សប្តាហ៍ក្នុងផ្ទៃ។

បើទោះជាពេលនេះសមាជិកក្រុម S.H.E ទាំង៣រូបសុទ្ធតែមមាញឹកជាមួយគ្រួសារ និងការងាររៀងខ្លួនយ៉ាងណាក៏ដោយក៏មិត្តភាពពួកគេនៅតែល្អដដែល ជាក់ស្តែងនៅពេលដឹងដំណឹងថា Selina កំពុងពរពោះបែបនេះ Hebe Tien និង Ella Chen បានចូលរួមសាទរជាខ្លាំងដែលពួកគេរំភើបជំនួស Selina ដែលទទួលបានកាដូដ៏ពិសេសសម្រាប់ឆ្នាំថ្មីនេះ។

គួរបញ្ជាក់ដែរថា Selina ធ្លាប់រៀបការជាមួយនឹងមេធាវី Richard Chang កាលពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៦ អ្នកទាំង២សម្រេចចិត្តចែកផ្លូវគ្នាដោយមេធាវី Richad ធ្លាប់លេចឮដំណឹងថាមានទំនាក់ទំនងថ្មីជាមួយនឹងតារាសម្តែង Ivy Yin ផងដែរ។ ទោះជាអ្នកទាំង២លែងមានឈ្មោះជាប្តីប្រពន្ធនឹងគ្នាក៏ពិតមែន ប៉ុន្តែអ្នកទាំង២នៅតែរក្សាមិត្តភាពល្អជាមួយគ្នាដដែល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង