×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Man UTD មិនប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការផ្តល់កាតក្រហមទៅ Casemiro

Man UTD នឹងមិនប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការដាក់ពិន័យហាម ៤ប្រកួត លើខ្សែបម្រើ Casemiro ឡើយ បន្ទាប់ពីរូបគេ ទទួលបានកាតក្រហមទល់ក្រុម Southampton។

ការប្រកួត Premier League នាទឹកដី Old Trafford កាលពីចុងសប្តាហ៍មុន បន្ទាប់ពី Casemiro បានប៉ះទង្គិចលើ Carlos Alcaraz របស់ក្រុម Southampton ក្រោយមកអាជ្ញាកណ្តាលការប្រកួតបានផ្តល់កាតក្រហមដល់ Casemiro ក្រោយពីបានពិនិត្យប្រព័ន្ធ VAR រួច។

កាលពីខែកុម្ភៈ Casemiro ធ្លាប់ទទួលបានកាតក្រហមម្តងហើយនាការប្រកួតទល់ Crystal Palace និងជាលើកដំបូងចាប់តាំងពីចូលរួមជាមួយ Man UTD ។ ទទួលបានកាតក្រហមម្ដងនេះ Casemiro ក្លាយជាកីឡាករ Man UTD ដំបូង ដែលទទួលបានកាត់ក្រហម ២ដងក្នុងមួយរដូវកាលនៅ Premier League បន្ទាប់ពីកីឡាករខ្សែការពារ Nemanja Vidic ក្នុងរដូវកាល ២០១៣-១៤។

កាតក្រហម ២ដងក្នុងមួយរដូវកាល បានន័យថា Casemiro នឹងត្រូវរងការពិន័យហាមឃាត់ ៤ប្រកួត ដោយរូបគេនឹងត្រូវខកខានការប្រកួត FA Cup វគ្គ ៨ក្រុមចុងក្រោយទល់ Fulham ខណៈជំនួបក្នុង Premier League ទល់ Newcastle United, Brentford និង Everton។

យ៉ាងណា Man UTD បានបញ្ជាក់ថាក្លិបនឹងមិនប្តឹងឧទ្ធរណ៍លើរឿងហាមឃាត់លើកីឡាករខ្លួនទេ ដោយក្លិបលើកហេតុផលថា ទោះតវ៉ាក៏គ្មានឱកាសលុបចោលបម្រាមដដែល។

ក្រោយការប្រកួតទល់ក្រុម Southampton លោក Erik ten Hag ក៏បានលើកឡើងថា Casemiro ទទួលបានកាតក្រហមដោយអយុត្តិធម៌បំផុត និងបានស្តីបន្ទោសមន្ត្រីអាជ្ញាកណ្តាលថាធ្វើអោយការប្រកួតរបស់ Man UTD បញ្ចប់ទៅត្រឹមលទ្ធផលស្មើ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង