×

តារាសម្តែងវ័យក្មេងត្រូវពិការមួយរំពេចបន្ទាប់ពីក្មេងម្នាក់លេងទាញកៅអីចេញពេលនាងរៀបអង្គុយចុះ

ម៉ាឡេស៊ី៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី តារាសម្តែងស្រីវ័យ ១២ឆ្នាំ Puteri Rafasya ត្រូវគេងមួយកន្លែងបន្ទាប់ពីការលេងជ្រុលអំលុងពេលកំពុងថតកាលពីថ្ងៃទី២២ ខែកុម្ភៈ កន្លងទៅ។ ដើមហេតុដែលធ្វើឱ្យ Puteri ធ្លាក់ខ្លួនពិការបែបនេះដោយសារមានក្មេងម្នាក់ដែលត្រូវបានដឹងថាមានទំនាក់ទំនងជាមួយតារាសម្តែងរួមការងារជាមួយនាងបានទាញកៅអីចេញពេល Puteri ប្រុងអង្គុយចុះ បណ្តាលឱ្យនាងដួលបោកត្រូវឧបករណ៍ថតមួយទំហឹង និងត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

យ៉ាងណាមិញ មកទល់ពេលនេះគ្រួសាររបស់ Puteri បានឱ្យដឹងថាបន្ទាប់ពីធ្វើរោគវិនិច្ឆ័យរួចឃើញថានាងបានចាក់ឆ្អឹងចង្កេះដែលមួយកំណាត់ខ្លួនចុះក្រោមនាងមិនអាចកម្រើកបានឡើយដោយសារប៉ះពាល់ដល់ប្រព័ន្ធប្រាសាទដែលដំណើរការខុសប្រក្រតីបណ្តាលឱ្យស្ពឹកដៃជើងដើរលែងរួច។ បច្ចុប្បន្ននាងបានត្រឹមគេងលើគ្រែមួយកន្លែង និងត្រូវអង្គុយលើរទេះរុញ មិនត្រឹមតែប៉ុណ្ណោះនាងក៏ប្រឈមនឹងការនោមទាស់ដែលតម្រូវឱ្យប្រើប្រាស់ខោទឹកនោមទៀតផង។

គ្រួសាររបស់ Puteri បានបន្ថែមថា មកទល់ពេលនេះស្ថានភាពរបស់នាងនៅមិនទាន់ឃើញមានភាពប្រសើរឡើយ គួរបញ្ជាក់ផងដែរថាគ្រួសាររបស់ក្មេងដែលធ្វើឱ្យ Puteri រងរបួសមិនទទួលខុសត្រូវចំពោះកំហុសរបស់ខ្លួន និងមិនមានពាក្យសូមទោសសូម្បីមួយម៉ាត់ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង